Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលមានចំនួន ៤០២,៧៤ លានរៀល

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា​ មានកំណើនបន្តិចបន្តួចចំនួន ០,០១ភាគរយ ដល់ ៤៦៧,០៨ ពិន្ទុ ដោយមានភាគហ៊ុនភាគច្រើនរក្សាថ្លៃថេរដដែល។

ភាគហ៊ុនចំនួនពីរប៉ុណ្ណោះ ដូចជា ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ​(PPAP) និង ឌីប៊ីឌី (DBDE) មានការកើនឡើងនៅថ្ងៃនេះចំនួន ៦០ និង ១០រៀលរៀងគ្នា។

ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) វិញបានថយចុះ ១០រៀល។ តម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលមានចំនួន ៤០២,៧៤ លានរៀល ចំណែកទីផ្សារកំណើនវិញមានចំនួន១០.១៨លានរៀល៕

×