Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ៖ នៅពេលប្រជាជនកម្ពុជា កាន់តែយល់ដឹងច្បាស់អំពីសុខុមាលភាព ពួកគាត់នឹងទៅរកការប្រឹក្សាពីផែនការផ្នែកហិរញ្ញវត្ថុ

ភ្នំពេញ៖​ វត្តមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ​ ចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍ​វិស័យធានា​រ៉ាប់រង​នេះ ឲ្យកាន់តែទូលំទូលាយ ប្រកបដោយចីរភាពភាពដែលនឹងផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន និង​បទពិសោធ​ផ្នែកហិរញ្ញវត្ថុ​កាន់តែ​ប្រសើរឡើង​នៅពេលប្រជាជនកម្ពុជា កាន់តែយល់​ដឹង​ច្បាស់​អំពីសុខុមាលភាព ពួកគាត់នឹងទៅរកការប្រឹក្សា​ពីផែន​ការ​ផ្នែកហិរញ្ញវត្ថុ។

ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ដ៏ងាយស្រួល និងល្អបំផុតនៅនឹងមួយកន្លែង រួមមានទាំង​ដំណោះ​ស្រាយផ្នែកធនាគារ និងធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) និងធនាគារ ព្រីនស៍ ម.ក បានប្រកាសចាប់​ផ្តើមភាព​ជាដៃ​គូអាជីវកម្មប៊េងកាសួរេន

ពិធីចុះហត្ថលេខានេះ ត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី អេ អាយ អាយ គ្រុប អេ អាយ  អេ ខេមបូឌា​ និងធនាគារ ព្រីនស៍។

កិច្ចព្រមព្រៀងភាពជាដៃគូរយៈពេលប្រាំឆ្នាំរវាងស្ថាប័នឈានមុខគេទាំងពីរនេះ នឹងធ្វើឱ្យសេវាធានារ៉ាប់រង កាន់តែមានភាពងាយស្រួល ទូលំទូលាយ និងការរៀបចំផែនការហិរញ្ញវត្ថុ ដែលផ្តោតលើសុវត្ថិភាព ហិរញ្ញ​វត្ថុរយៈពេលវែង។ គម្រោងផែនការធានារ៉ាប់រងអាយុជីវិត និងសុខភាពដ៏ពេញលេញរបស់ អេ អាយ អេ ខេមបូឌា នឹងមានវត្តមានគ្រប់ទីកន្លែងទៅតាមបណ្តាសាខាទាំង 32 របស់ធនាគារ ព្រីនស៍ ក្នុងខេត្តចំនួន 22 ទូទាំងប្រទេស។

កិច្ចសហការនេះគឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ អេ អាយ​ អេ​ ខេមបូឌា ក្នុងការចាប់ដៃ​គូជាមួយ​ស្ថាប័នហិរញ្ញវត្ថុឈានមុខ ដើម្បីបង្កើនការយល់ដឹង និងការជ្រៀតចូលទីផ្សារនៃសេវាកម្ម​ធានារ៉ាប់រង​អាយុ​ជីវិត។ នៅពេលដែលប្រជាជនកម្ពុជាកាន់តែយល់ដឹងច្បាស់អំពីសុខភាព និងសុខុមាលភាព ភាពជាដៃគូនេះ​អនុញ្ញាតឱ្យ អេ អាយ អេ ខេមបូឌា ផ្តល់ជូនការប្រឹក្សាពីអ្នកជំនាញ​តាមរយៈផ្តល់ការណែនាំនូវដំណោះស្រាយ​ប្រកបដោយគុណភាព និងផែនការផ្នែកហិរញ្ញវត្ថុល្អៗដល់ អតិថិជនរបស់ ធនាគារ ព្រីនស៍ នៅពេលដែល​ពួក​គាត់​ទៅទទួលយកសេវាធនាគារ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍ ដែលបានខិតខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍ វិស័យ​ធានារ៉ាប់រងនៅកម្ពុជា និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានទាំងពីរដែល មាន​វត្តមាននៅទីនេះ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ បន្ថែមទៀតប្រកបដោយចីរភាព»។

ក្នុងពិធីនោះ ឯកឧត្តម រត្ន័ សុវណ្ណនរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិកម្ពុជាបាន មានប្រសាសន៍ថា “ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ ព្រីនស៍ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា លើទម្រង់អាជីវកម្មប៊េងកាសូរេនតាមរយៈការណែនាំអតិថិជន គឺជាចំណែកមួយក្នុង ការចូលរួម​អភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពឱ្យ សាធារណជន​ទទួល​បានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការពង្រឹងកិច្ចការពារអតិថិជនព្រមទាំង ការបង្កើនចំណេះ​ដឹងផ្នែកហិរញ្ញវត្ថុផងដែរ។”

លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា បានមាន​ប្រសាសន៍ថា៖ “ភាពជាដៃគូរបស់យើងផ្តល់នូវបទពិសោធដ៏ងាយស្រួល និងអតិថិជនជាអាទិភាព ចម្បងដល់​អតិថិជនរបស់ ធនាគារ ព្រីនស៍ ដែលស្របតាមគោលបំណង របស់យើងក្នុងការ ជួយប្រជាជនកម្ពុជា​ឱ្យរស់​នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ នេះក៏ជាការបើកស្វាគមន៍ សម្រាប់យើង​ខ្ញុំក្នុងការផ្តល់​នូវ​តម្លៃកាន់តែ ខ្លាំងតាមរយៈការចែករំលែកពីរបៀបដែលសេវាធានារ៉ាប់រង អាយុជីវិតផ្តល់ផលវិជ្ជមាន​ដល់​សុខ​ភាព និងសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត។

លោកក៏បានបន្ថែមទៀតថា “តាមទស្សនៈអាជីវកម្ម អេ អាយ អេ ខេមបូឌា និងធនាគារ ព្រីនស៍ ក៏អាចពង្រីក និងផ្លាស់ប្តូរជំនាញបច្ចេកវិទ្យា និងទីផ្សារ ដើម្បីពង្រីកបណ្តាញចែកចាយ និងជួយដល់អតិថិជន ស្របតាម​ការ​សន្យារបស់យើងក្នុងការពន្លឿនកំណើនវិស័យធានារ៉ាប់រង និងប៊េងកាសួរេន”។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង ធនាគារ ព្រីនស៍ មានប្រសាសន៍ថា “ក្នុងនាមជាធនាគារកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងការទទួលស្គាល់ជាច្រើនពីស្ថាប័នអន្តរជាតិ អតិថិជនរបស់យើងបានពឹងផ្អែកក្នុងការចែកចាយផលិតផល និងសេវាកម្មលំដាប់ពិភពលោក ដែលផ្តល់ជូន​បន្ថែមសម្រាប់ពួកគាត់។ តាមរយៈការចាប់ដៃគូជាមួយក្រុម​ហ៊ុនធានារ៉ាប់រងឈានមុខគេមួយរបស់ពិភពលោក យើងនឹងអាចផ្តល់ជូនអតិថិជនរបស់យើងនូវលទ្ធភាពទទួលបានផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការ និងសេវាកម្មដែលផ្តល់ការការពារស្របតាមតម្រូវការរបស់ពួកគេ៕

spot_img
×