Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្ម បញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ

ភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌកំបូល បានបញ្ជូនក្រុមជនសង្ស័យចំនួន៣នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ ។ ករណីនេះកើតឡើង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង០០នាទី នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ដោយមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល , កម្លាំងតាមផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល១៦និង០០នាទី ថ្ងៃទី១១ខែមករា ឆ្នាំ២០២២ក៏មានការរាយការណ៍ពីសន្ដិសុខ ថាមានករណីឆក់ទូរស័ព្ទកើតឡើង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្លាមនោះលោកអធិការបានបញ្ជា កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យឈ្មោះ លន ផាលិ រួមទាំងទូរស័ព្ទរបស់ជនរងគ្រោះ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង ដែលកំពុងបើកម៉ូតូម្តុំផ្លូវរថភ្លើង ភូមិប្រទះឡាង សង្កាត់ប្រទះឡាង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០និង៣០នាទី លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយសមត្ថកិច្ចនគរបាលឃុំជង្រុក ស្រុកគងពិសី ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ ដែលកំពុងដេកនៅក្នុងបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមទាំងម៉ូតូម៉ាកសេ១២៥ សេរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1U-1554 ។

ឃាត់សង្ស័យចំនួន ០៣នាក់៖

ទី១-ឈ្មោះ ស៊ឹង ប៊ុនឡុង ហៅ ឡុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន មានសារធាតុញៀន)

ទី២-ឈ្មោះ លន ផាលិ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជន្លូញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន មានសារធាតុញៀន)

ទី៣-ឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន មានសារធាតុញៀន)

វត្ថុតាងចាប់យករួមមាន: ម៉ូតូចំនួន០២គ្រឿង ម៉ាកឃ្លីក ស៊េរី ០២១ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IY-9347, ម៉ាកសេ១២៥ សេរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1U-1554 របស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរសព្ទចំនួន០១គ្រឿងម៉ាកវីវូ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×