Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធ អំពើឃាត.កម្ម កា.ប់ស.ម្លាប់ឪពុកចុង ដោយសារនឹងគាត់វា.យធ្វើបា.បម្ដាយរបស់ខ្លួន !!

ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន យុវជនសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណីឃាត.កម្ម ដោយកា.ប់ទៅលើឪពុកចុង របស់ខ្លួនបណ្តាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័មបំផុត នៅហ្នឹងកន្លែងកើតហេតុ ប្រព្រឹត្ត នៅភូមិស្រែកិន ឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

អំពីឃាតកម្មខាងលើ បានកើតឡើង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅភូមិស្រែកិន ឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ផ្លេង កម្សត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ (ត្រូវជាកូនចុង) ។ ចំណែកឯជនរងគ្រោះ ឈ្មោះ ស្រីវ៉ាត ហៅ ឆូវ អាយុ៤៤ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកចុង) ។

អ្នកទាំង២នាក់ មានទីលំនៅ នៅភូមិស្រែកិន ឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យត្រូវបានជាប់ចោទពីបទ ឃាត.កម្ម និង ឥឡូវនេះ ត្រូវបានបញ្ជូន ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×