ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ បានបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និង កា.ន់កា.ប់អា.វុធខុសច្បាប់ ប្រព្រឹត្តនៅចំណុចចំការខ្នុរក្នុងទូកុងតឺន័រស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ថាវ ហេរ៉ូ ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន ៖ ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២៤កញ្ចប់ ,កាំ.ភ្លើងខ្លីចំនួន១ដើមម៉ាកកា៥៩ បង់ចំនួន២ និងគ្រាប់ចំនួន១៣ គ្រាប់ ,ទូរស័ព្ទដៃចំនួន២គ្រឿង , ជញ្ជីងថ្លឹងចំនួន១ , ម៉ូតូចំនួន ១គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


