Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹង ស្ដីពីការបា.ញ់កាំជ្រួចនៅយប់ថ្ងៃទី១៨-១៩ ខែមករា ដើម្បីអបអរសាទរវទិកាទេសចរណ៍អាស៊ានលើកទី៤០

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការបា.ញ់កាំជ្រួចនៅយប់ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ ដើម្បីអបអរសាទរវទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឱ្យក្រសួងទេសចរណ៍ រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការ តាំងពិព័រណ៍ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដោយមាន ការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គទូតនានា និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន ព្រមទាំងក្រុមហ៊ុនជាតិ-អន្តរជាតិ ។

ដើម្បីចូលរួមអបអរសាទរការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំបា.ញ់កាំជ្រួចចំនួន ២លើក គឺនៅយប់ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបជា ព័ត៌មាន។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទទួលបានលទ្ធផលល្អ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×