Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ជូនពរ សម្តេចក្រឡាហោម ស ខេង នៃឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧១ ឆ្នាំ ឈានចូល ៧២ ឆ្នាំ

ភ្នំពេញ ៖​ នាថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ គឺជាទិវា ដ៏មហាមង្គលសួស្ដី នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៧១ ឆ្នាំ ឈានចូល ៧២ ឆ្នាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណ និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ចូលរួមជាមួយរាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់ និងបានបំពេញតួនាទីស្នូលដ៏សំខាន់ ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការរក្សាសន្តិសុខ-សណ្ដាប់ធ្នាប់ ការទប់ស្កាត់បដិវត្តន៍ពណ៌ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតសម្រេចបាននូវ ស្នាដៃ និងសមិទ្ធផលជាច្រើន ជូនជាតិមាតុភូមិគួរឱ្យស្ញប់ស្ញែងជាទីបំផុត។

ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញា ឈ្លាសវៃ ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយ ជានិច្ចនិរន្តរ៍៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×