Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការ ករណីជួញដូរសារធាតុញៀន ជាង៤០០គ្រាប់ ផ្ញើរតាមក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ជាង៤០០គ្រាប់ ផ្ញើរតាមក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួន ហើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (ផ្ញើរតាមក្រុមហ៊ុនដឹកជញ្ជូនវិរៈប៊ុនថាំ)។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្ដស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត និងឆែកឆេរផ្ទះរបស់ជនសង្ស័យរកឃើញ គ្រាប់អាវុធវែងចំនួន០៧គ្រាប់។

ជនសង្ស័យឃាត់ខ្លួនរួមមាន ៖ ១- ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាមអនឡាញ (ជាអ្នកមកទទួលគ្រឿងញៀន ផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង)។ ២- ឈ្មោះ ម៉ម សាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាម្ចាស់គ្រឿងញៀន ដែលផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង និងក្រុងប៉ោយប៉ែត)

វត្ថុតាងចាប់យក៖ ក្រាមពណ៌ស ចំនួន០៤កញ្ចប់ធំល្មម, ម្សៅម៉ត់ពណ៌ស ចំនួន០២កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៥០គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២០០គ្រាប់, ទូរស័ព្ទចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×