Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងម្នាក់ស្លា.ប់ ដោយសារយកគី.បគ្រា.ប់ មកលេង បណ្តាលឱ្យផ្ទុះ

ខេត្តកំពង់ធំ ៖ អាជ្ញាធរមីន បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មានករណីសិស្សសាលា យកគី.បគ្រា.ប់មកលេង បណ្តាលឱ្យផ្ទុះស្លា.ប់ នៅនឹងផ្ទះជនរងគ្រោះ នៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ឡាយ សីហា ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលាបឋមសិក្សាឈូក មានទីលំនៅភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រា.ប់ទាំងនោះ ទៅក.ម្ទេចចោល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×