ភ្នំពេញ ៖ បុរសម្នាក់ជាពលករធ្វើការនៅប្រទេសក្រៅ បានឆាតមកខ្មែរទំនាក់ទំនងគ្នា ទិញមាន់ពូជញី២ក្បាល តាមអនឡាញ ចិញ្ចឹម នៅពេលនិយាយត្រូវគ្នារួចហើយ បានផ្ញើរលុយកក់ចំនួន១០០ដុល្លារ ទៅឲ្យអ្នកលក់មាន់ បន្ទាប់ពីផ្ញើរលុយរួច បានដាច់ការទំនាក់ទំនងគ្នា ឆាតលែងឆ្លើយតបមកវិញ ទើបដឹងថាចាញ់បោក។

ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសម្ដីបងប្រុសជនរងគ្រោះ បានឲ្យដឹងថា ដំបូងឡើង ប្អូនរបស់គាត់ធ្វើការនៅប្រទេសកូរ៉េ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឆាតតាមអនឡាញ ទិញមាន់ពូជញី២ក្បាល ពីបុរសលក់មាន់ ដែលបានព្រមព្រៀងគ្នា ក្នុងតម្លៃ១៦០ដុល្លារ ហើយបានឲ្យប្អូនគាត់ផ្ញើរលុយកក់មុនចំនួន១០០ដុល្លារសិន នៅពេលប្រគល់មាន់ដល់ដៃ ឲ្យលុយគ្រប់ចំនួន ហើយក៏បានផ្ដាំផ្ញើរប្រាប់គាត់ ត្រូវជាបងប្រុសនៅខ្មែរ ធ្វើការទំនាក់ទំនងគ្នា យកមាន់ពូជមកចិញ្ចឹម តែក្រោយមកក៏ទាក់ទងគ្នាលែងបាន ឆាតលែងឆ្លើយតប ទើបដឹងថាចាញ់បោកគេ បន្ទាប់ពីអាខោនប្អូនរបស់គាត់ឆាតទៅមិនឆ្លើយតប ក៏បានឲ្យគាត់ជាបងប្រុស បង្កើតអាខោនថ្មី ឆាតទៅអ្នកលក់មាន់ ដើម្បីឆាតសម្ដែងទិញមាន់ឈ្មោល១គូរតម្លៃ២៥០ដុល្លារ ក៏បានណាត់យកមាន់ មកជួបគ្នានៅច្រមុះជ្រូកស្ទឹងមានជ័យ ពេលបានជួបគ្នា គាត់ក៏សួនាំរឿងប្អូនគាត់ឆាតទិញមាន់ញី២ក្បាល ក៏មានការប្រកែកពាក្យសម្ដីគ្នា បង្កការភ្ញាក់ផ្ញើល ដល់អ្នធ្វើដំណើរតែម្ដង។

បើតាមសម្ដីអ្នកលក់មាន់ពូជ បានប្រាប់ឲ្យដឹងថា គាត់បានឆាតលក់មាន់ពូជឈ្មោល២ក្បាល ឲ្យបុរសម្នាក់តម្លៃ២៥០ ដុល្លារ ក៏បានណាត់គ្នា មកជួបត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ពេលមកដល់ជួបគ្នាអ្នកទិញមាន់ គាត់ក៏បាននិយាយរឿងប្អូនប្រុសរបស់គាត់ បានឆាតទិញមាន់ញីមួយគូរ ហើយបានផ្ញើរលុយឲ្យគាត់១០០ដុល្លារ គាត់ក៏បានឆ្លើយតបទៅវិញថា គាត់ពិតជាបានទទួលលុយ១០០ដុល្លារ ពិតប្រាកដមែន ដោយទូរសព្ទគាត់ត្រូវចោរលួច ក៏ខកខានឆ្លើយតបទៅវិញ។
ក្រោយមក គាត់ក៏បាននិយាយប្រាប់អ្នកទិញមាន់ថា បើចង់បានមាន់ឈ្មោះនេះ យកទៅចិញ្ចឹមថែមលុយឱ្យគាត់ ១៥០ ដុល្លារទៀត ហើយបើមិនយកមាន់នេះទេ ចាំគាត់យកលុយ១០០ដុល្លារ ផ្ញើរឲ្យវិញ នៅពេលក្រោយ ប៉ុន្តែភាគីខាងអ្នកទិញមាន់ គាត់មិនព្រម ក៏មានការប្រកែកគ្នាតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង។
បន្ទាប់ពីបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នកសារព័ត៌មាន បានចុះទៅថតរូបភាពយកព័ត៌មាន បុរសដែលទិញមាន់ ក៏បានបោះពាក្យសម្ដីថាលុយ១០០ដុល្លារនេះ ចាត់ទុកធ្វើបុណ្យជាមួយអ្នកលក់មាន់ចុះ រួចក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង ចំណែកអ្នកលក់មាន់ ក៏រៀបចំលើកដាក់លើកង់បី ត្រឡប់ទៅផ្ទះវិញ ដោយគ្មានការប្តឹងផ្តល់នោះទេ៕ រក្សាសិទ្ធិដោយ ៖ សួង សាម







