Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនម្ចាស់គ្រឿងញៀន ដែលឱ្យស្ត្រីម្នាក់នៅខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនដឹកជញ្ជូន វិរៈប៊ុនថាំ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលជំនាញប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ បានឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ ដែលជាម្ចាស់គ្រឿងញៀននិង ដែលបានផ្ញើឱ្យស្ត្រីម្នាក់នៅខេត្តបាត់ដំបង តាមរយៈក្រុមហ៊ុនដឹកជញ្ជូន វិរៈប៊ុនថាំ និង ហកដូតបាន គ្រាប់អាវុធវែងចំនួន៧គ្រាប់ ពីផ្ទះរបស់គាត់ ផងដែរ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបាននគរបាល បានឲ្យដឹងថា បុរសសង្ស័យដែលជា ម្ចាស់បញ្ញើគ្រឿងញៀននេះ មានឈ្មោះ ម៉ម សាវី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ចំណែក អ្នកដែលបញ្ជាទិញ ថ្នាំញៀន មាន ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាមអនឡាញ (ជាអ្នកមកទទួលគ្រឿងញៀន ផ្ញើរពីភ្នំពេញទៅខេត្ដបាត់ដំបង) ។

ចំណែកឯ វត្ថុតាងដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន ៖ គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ធំល្មម, ម្សៅម៉ត់ពណ៌ស ចំនួន២កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២៥០គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២០០គ្រាប់, ទូរស័ព្ទចំនួន២គ្រឿង។

បច្ចុប្បន្ន, ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×