ភ្នំពេញ ៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាង ជាផលិតផល DMLN នៅខណ្ឌពោធិ៍សែនជ័យ ក្រោយទទួលពាក្យបណ្ដឹង ជនរងគ្រោះ ពេលប្រើប្រាស់រួចហើយ បានរងផលប៉ះពាល់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្បែរវត្តអង្គតាម៉ិញ នៅចំណុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

កម្លាំងជំនាញ បានបញ្ជាក់ថា ការចុះបង្ក្រាបនេះធ្វើឡើង ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។
មន្រ្តីជំនាញបានបង្ហើបឲ្យដឹងថា ម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា ដែលជាអតីតភរិយា ឧកញ៉ា ឌួង ឆាយ ។
ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារៈវត្ថុតាង យកទៅនោះទេ និងបានដកកម្លាំងទៅវិញ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











