Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េដឹកត្រី បុ.ករថយន្ត ford raptor ខ្ទេ.ចមួយកំណាត់មុខ ទាំងសងខាង

ភ្នំពេញ ÷ រថយន្តកូរ៉េដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករថយន្តford raptor បើកបញ្រ្ចាសគ្នាចំពីចំហៀងមុខពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាង រងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមករាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ ១៤៨ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តកូរ៉េដឹកត្រីមួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 2BD-0526 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តម៉ាកford raptor មួយគ្រឿងទៀត ពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជាX.STR.01 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុ.កគ្នានឹងរថយន្តកូរ៉េដឹកត្រីយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ford raptor ដាច់កង់មុខខាងឆ្វេង រងការខូចខាតផ្នែងខាងមុខស្ទើរទាំងស្រុង ចំណែករថយន្តដឹកត្រីវិញ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ដូចគ្នា សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ ដោយភាគីទាំង២សម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×