Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីជនជាតិចិន បើករថយន្ត rangrover ទៅបុ.កដើមឈើ បន្តទៅបុកផ្ទប់ខឿនផ្លូវ រងការខូចខាត

ភ្នំពេញ ÷ នារីជនជាតិចិនម្នាក់ បានបើករថយន្ត rang rover ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន បានបួងចង្កូតរេឡើងចិញ្ចើមផ្លូវ ទៅបុ.កដើមឈើបា.ក់មួយដើម រួចបន្តល្បឿនទៅបុ.កផ្ទប់ខឿនផ្លូវទើរទៅមុខលែងរួច។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញនារីជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកrang rover ស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BC-1118ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូង មកជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបានរេចង្កូតមកខាងស្តាំដៃ ឡើងចិញ្ចើមផ្លូវទៅបុ.កដើមឈើបា.ក់មួយដើម រួចបន្តល្បឿនទៅបុ.កផ្ទប់នឹងខឿនផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេ.ចផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯនារីបើករថយន្តបង្ក ត្រូវសមត្ថកិច្ចមូលដ្ឋាន ឃាត់បាននៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែង និងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×