ភ្នំពេញ ៖ បុរសកម្មករសំណង់ម្នាក់ តូចចិត្តនឹងប្រពន្ធសុំលែងលះ បានសម្រេចចិត្តច.ង.កធ្វើអត្ត.ឃាតស.ម្លាប់ខ្លួន ភ្ជាប់នឹងធ្នឹងដែករោងកម្មករ ស្នាក់នៅស្លា.ប់ចោលប្រពន្ធនិងកូនតូចៗ២នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៥ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចរោងកម្មករ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ផាត រដ្ឋា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា គាត់បានរស់នៅជាមួយគ្នា១១ឆ្នាំមកហើយ មានកូនប្រុស/ស្រីតូចៗ២នាក់ រស់នៅក្នុងបន្ទុក ដោយប្ដីដើរលេងជាមួយមិត្តភ័ក្ដិ ហើយប្រើប្រាស់សារធាតុញៀន និយាយមិនស្ដាប់ គាត់បានសុំលែងលះគ្នា ដើម្បីឲ្យប្ដីកែខ្លួនរយៈពេល៦ខែមកហើយ តេទូរស័ព្ទមកក៏មិនដែលលើក ទើបព្រឹកនេះគេខលទៅប្រាប់ថា ប្ដីរបស់គាត់ច.ង.កស្លា.ប់បាត់ទៅហើយ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី១៣ខែឆ្នាំខាងលើ បុរសរងគ្រោះបានទៅធ្វើការនៅការដ្ឋានចំការដូង ដោយមានការហូបចុកតិចតួច ហើយបានត្រឡប់មកដេកការដ្ឋាន នៅកន្លែងកើតហេតុវិញ នៅវេលាម៉ោង១០យប់ថ្ងៃខែដដែល បានស្រែកហៅកម្មករដេក នៅការដ្ឋានជាមួយគ្នា រួចក៏បានចូលដេករៀងៗខ្លួន លុះព្រឹកឡើងក៏ប្រទះឃើញជនរងគ្រោះ ច.ង.កស្លា.ប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ច បានចុះមកកន្លែងកើតហេតុហ៊ុំព័ទ្ធ ខ្សែទាក់ទង់ទៅសមត្ថកិច្ចជំនាញ កោសល្យវិច័យ នៃស្នងការរនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាច.ង.កស.ម្លាប់ខ្លួនធ្វើអត្ត.ឃាតពិតប្រាកដមែន រួចធ្វើការកំណត់ហេតុប្រគល់សព ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីនៅឯវត្តទឹកថ្លា៕ រក្សាសិទ្ធិដោយ ៖ សួង សាម








