Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាវិញ ក៏បានកើនឡើងដល់ ៤៦៧,៣០ ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍

តម្លៃជួញដូរភាគហ៊ុនរបស់ទីផ្សារគោលសម្រាប់ថ្ងៃនេះ ចំនួន ៤៧០,​៤៨ លានរៀល ត្រូវបានគ្របដណ្តប់ជាបឋមដោយភាគហ៊ុន អេស៊ីលីដា ប្រមាណជាង ៩៨%។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាវិញ ក៏បានកើនឡើងបន្តិចផងដែរចំនួន ០,០៥% ដល់ ៤៦៧,៣០ ពិន្ទុ ដោយមានភាគហ៊ុនអេស៊ីលីដា កើនឡើង ២០រៀល ហើយភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កើនឡើង ១០រៀលក្នុងមួយហ៊ុន។

យ៉ាងណាមិញ ភាគហ៊ុនចំនួនប្រាំ បានធ្លាក់ចុះវេលាថ្ងៃព្រហស្បតិ៍នេះ ដោយមានកំពង់ផែស្វយ័តក្រុងភ្នំពេញ មានការធ្លាក់ចុះខ្ពស់ជាងគេ ចំនួន៨០រៀល។ ចំណែករដ្ឋាករទឹកស្វយ័តភ្នំពេញ ហ្ក្រេនធ្វីន កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ឌីប៊ីឌី វិញបានធ្លាក់ចុះចន្លោះពី១០ ទៅ២០រៀលក្នុងមួយហ៊ុន៕

×