Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងសាទុក្ខ ស្រ្តីម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ៤កញ្ចប់

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់ស្រ្តីជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀនចំនួន៤ កញ្ចប់ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០២០ នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើ មានឈ្មោះ សំ ដា ភេទស្រី អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ១០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

តែគាត់បានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្ម រក្សាទុកដដែល។ គាត់ បានបន្តប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។

ស្រ្តីជនជាប់ចោទ សំ ដា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ២០២០ នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក៤ កព្ចាប់ ទម្ងន់ ២៣,៨ ក្រាម ។
សំណុំរឿងក្តីនេះ, តុលាការកំពូលលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

×