ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី២ បានចុះល្បាតពួនស្ទាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការ ពីបទរំ.លោភក្មេងប្រុសជាអាណិកជន ហើយបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

បើតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី២ បានចុះល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី២ ដល់ចំណុចមុខផ្ទះសំណាក់ឌីមនោរម្យ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ បានឃើញជនល្មើសឈ្មោះគ្រុយ គន្ធា ហៅចាន់ ចាន់ កំពុងដើរតាមផ្លូវ ក៏បានចាប់ខ្លួនជនសង្ស័យ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១២៨១ដ.ច.ន ចុះថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១ ចេញដោយលោករ៉េត គន្ធា ចៅក្រមសើបសួរ និងជាអនុប្រធានសាលាដំបូងរាធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម



