Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនប្រុស-ស្រី៣នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន ៩កព្ចាប់ នៅខេត្តកណ្ដាល

ខេត្តកណ្តាល ៖ ជនសង្ស័យជួញដូគ្រឿងញៀន ប្រុស-ស្រី ចំនួន៣នាក់ ត្រូវបានចៅក្រមសាលាដំបូងខេត្តកណ្តាល ចាប់ខ្លួន និង បញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ កាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២២នេះជាប់ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនត្រូវចោទទាំង ៣នាក់ខាងលើនេះ មាន ឈ្មោះ ៖ ទី ១-ឈ្មោះ តូច-លក្ខិណា ហៅលាក់ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះ ជា-សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ត្រូវជាប្តី ។ និង ទី ៣-ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ។ ពួកគេទាំងបី មានទីលំនៅ នៅភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកសំណង់ ។

ពួកគេត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាខ្មៅ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០៩កញ្ចប់, ទូរស័ព្ទដៃ១គ្រឿងម៉ាក NOKIA អិនចុចពិលពណ៌ខ្មៅ , លុយខ្មែរចំនួន ២៧៥០០រៀល និង ប្រាក់បាតចំនួន ២០បាត ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×