Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តសាំយ៉ុងមួយគ្រឿង បើកឡើងស្ពាន មិនទាន់ឆ្លងផុតផង ឆ្លងចរន្តភ្លើងឆេះខ្ទេ.ច

spot_img

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង បើកឡើងស្ពានមិនទាន់ឆ្លងផុតផង ឆ្លងចរន្តភ្លើងឆេះខ្ទេ.ចនៅសល់តែគ្រោងឆ្អឹង កាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ចំណុចលើស្ពានព្រែកព្នៅ ត្រើយខាងលិច ក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

រថយន្តដែលឆ្លងចរន្តភ្លើងឆេះ ខណ:ម្ចាស់កំពុងបើកនោះ ម៉ាកសាំយ៉ុង ពាក់ផ្លាកលេខភ្នំពេញ 2AA 2852បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានបើកឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីលិចទៅកើត លុះឡើងមិនទាន់ដល់កណ្តាលស្ពានផង ក៏ស្រាប់តែមានផ្សែងហុយៗចេញពីកាប៊ីន ពេលនោះម្ចាស់ ក៏ឈប់រថយន្ត ដើម្បីពន្លត់ គ្រាន់តែចាក់ទឹកពន្លត់បានបន្តិច ក៏ស្រាប់តែចេញជាអណ្តាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន ក៏ទាក់ទងរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ជាច្រើនគ្រឿង តែភ្លើងបានឆេះខ្លាំង តាំងពីដំបូងបាត់ទៅហើយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img