Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ក្មេង​ទំនើង​មួយ​ចំនួន ​តែងតែ​បើកបរ​ទាំង​បំពាន​ច្បាប់​ចរាចរណ៍,​ ពេល​ខ្លះ​ក្មេង​ទាំង​អស់នោះ ​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ឬ​គ្រឿងញៀន​

​បន្ទាយ​មាន​ជ័យ​ ៖​ លោក​វរសេនីយឯក​ គី​ មក​រា​ នាយការិយាល័យ​នគរបាល​ចរាច​ណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​លើក​ឡើង​ថា​ កន្លង​មក ​មាន​ក្រុម​ក្មេង​ទំនើង​មួយ​ចំនួន ​តែងតែ​បើកបរ​ទាំង​បំពាន​ច្បាប់​ចរាចរណ៍​ ពេល​ខ្លះ​ក្មេង​ទាំង​អស់នោះ ​ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ឬ​គ្រឿងញៀន​ជាដើម​ ។​

លោក​វរសេនីយឯក​ បានបន្តទៀតថា មួយវិញទៀត ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិនសូវ​ មានការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ អ្នកបើកបរ​ខ្លះ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ មាន​អ្នកបើកបរ​ម៉ូតូ​ខ្លះ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ ហើយ​បើក​ក្នុង​ល្បឿន​លឿន​ល្មើស​នឹង​ច្បាប់​ហាមឃាត់​ និង​ដឹក​សំពីងសំពោង​ ។​ អ្នក​បើក​ខ្លះ​ទៀត​មិន​បាន​ចូល​រៀន​បើកបរ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើយ​ ។​

​នាយការិយាល័យ​នគរបាល​ចរាចរណ៍​រូប​នេះ​ បាន​បញ្ជាក់ថា «​ ចាប់ពី​ខែមករា​ ឆ្នាំ​២០២២​នេះ​ តទៅ​អ្នកបើកបរ​យានយន្ត​លើ​ផ្លូវជាតិ​ ផ្លូវ​សាធារណៈ​ មិន​គោរព​ច្បាប់​ចរាចរណ៍​ ត្រូវ​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់​ក្រសួងមហាផ្ទៃ​បាន​កំណត់​»​ ។​

​នាយការិយាល័យ​នគរបាល​ចរាចរណ៍​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​ពង្រឹង​ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​មួយ​ព្រឹកៗ​ នៅ​តាម​គោលដៅ​ក្នុងស្រុក​ ក្រុង​ និង​ទីរួមខេត្ត​ នៅ​មាន​អ្នកបើកបរ​យានយន្ត​បញ្ច្រាសទិស​ល្មើសច្បាប់​ចរាចរណ៍​ ។​ ក្នុង​នោះ​ក៏​មាន​អ្នក​បើករថយន្ត​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ បើកបរ​រថយន្ត​ពុំ​មាន​ប័ណ្ណបើកបរ​ និង​បើករថយន្ត​ដឹក​អីវ៉ាន់​សំពីងសំពោង​លើស​ចំណុះ​មួយ​ចំនួន​ផង​ដែរ​ ។​

​លោក​វរសេនីយឯក​ គី​ មក​រា​ បន្ត​ទៀត​ថា​ យានយន្ត​បើក​លើ​ផ្លូវជាតិ​ និង​ផ្លូវ​សាធារណៈ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ត្រូវ​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់​បាន​កំណត់​ ។​ ករណី​បើក​ម៉ូតូ​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​ ត្រូវ​ផាកពិន័យ​១០​ម៉ឺន​រៀល​ ,​ ប្រើ​ទូរ​សព្ទ​ក្នុង​ពេល​បើកបរ​ត្រូវ​ពិន័យ​ ៨​ម៉ឺន​រៀល​,​ បើក​ក្នុង​ស្ថានភាព​ស្រវឹង​ផាកពិន័យ​ ២៥​ម៉ឺន​រៀល​,​ មិន​ពាក់មួក​សុវត្ថិភាព​ ផាកពិន័យ​ ៦​ម៉ឺន​រៀល​,​ បើក​ហួស​ល្បឿន​កំណត់​ផាកពិន័យ​ ៦​ម៉ឺន​រៀល​ ។​ ចំពោះ​រថយន្ត​មិន​គោរព​ផ្លា​ក​សញ្ញា​ចរាចរណ៍​ត្រូវ​ផាកពិន័យ​ ១៥​ម៉ឺន​រៀល​ ,​ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ត្រូវ​ពិន័យ​ ៧​ម៉ឺន​៥,០០០​ ទៅ​១៥​ម៉ឺន​ រៀល​ ,​ មិន​គោរព​ផ្លា​ក​សញ្ញា​ពិន័យ​ពី​ ១៥​ម៉ឺន​ រៀល​ ទៅ​ ៣០​ម៉ឺន​រៀល​ ,​ ល្មើស​ក្នុង​ការ​ផ្ទុកទំនិញ​ពី​ន័យ​ ១៥​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ ,​ គ្មាន​ប័ណ្ណ​ បើកបរ​ពិន័យ​ ពី​ ១​លាន​២​សែន​ រៀល​ ទៅ​ ២​លាន​៤​សែន​រៀល​ ។​

លោកបន្តថា ​ខេត្តបន្ទាយមានជ័យ​សព្វថ្ងៃ​ ម្តាយ​ឪពុក​ចូល​ចិត្ត​បណ្តែតបណ្តោយ​ឲ្យ​កូន​នៅ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ បើក​ម៉ូតូ​ជិះ​យ៉ាង​សាហាវ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់​ ។​ កន្លង​មក​ពេល​ដែល​មន្ត្រី​នគរបាល​ចរាចរណ៍ ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ជូន​ដល់​ប្រជាពលរដ្ឋ​ និស្សិត​ សិស្សសាលា​ ក៏​ដូច​ជា​នៅ​តាម​សហគមន៍​ នៅ​តាម​ទី​សាធារណៈ​ នៅ​តាម​វិទ្យាល័យ​ នៅ​តាម​សាលារៀន​ ជាដើម​ ធ្វើ​ឲ្យ​ប្រពល​រដ្ឋ​ជា​ច្រើន​ បាន​យល់​ដឹង​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​បាន​គាំទ្រ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ​ ។​ ទោះបី​យ៉ាងនេះ​ក្តី​ ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បង្ក​ឡើង​ដោយសារ​អ្នកបើកបរ​ មួយ​ចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍​នៅឡើយ​ ។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​យានយន្ត​បើកបរ​នៅ​លើ​ផ្លូវជាតិ​ទាំងអស់​ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​តា​ដងផ្លូវ​ជាតិ​ ឲ្យ​បាន​ទាំងអស់​គ្នា​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​កាត់​បន្ថយ​ការ​ផាកពិន័យ​ ដែល​នាំ​ឲ្យ​អស់ប្រាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​ទៀត​ផង​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×