Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន បានចុះពិនិត្យមើលការបោសសម្អាតមីន ក្នុងខេត្តកែប ដើម្បីត្រៀមរៀបចំ ការប្រកាសខេត្តកែប ជាខេត្តអស់មីនមុនគេ

ខេត្តកែប៖ ឯកឧត្តម ព្រំ សុភមង្គល បានដឹកនាំក្រុមការងារអាជ្ញាធរមីន និងមានការចូលរួមពីក្រុមការងារអង្គការ NPA (Norwegian People’s Aid) នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ បានចុះពិនិត្យមើលការបោសសម្អាតមីនរបស់ប្រតិបត្តិករ CMAC ដែលកំពុងប្រតិបត្តិការក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ តាមផែនការ ចម្ការមីនចំនួន ០៨ នឹងត្រូវបញ្ចប់ការបោសសម្អាតទាំងអស់ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២។

ក្រៅពីការចូលរួមរបស់ម្ចាស់ជំនួយមុនៗ អង្គការ NPA ជាម្ចាស់ជំនួយចុងក្រោយ ដែលបានរួមចំណែកគាំទ្រ គម្រោងបញ្ចប់ការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ទាំងអស់ ក្នុងខេត្តកែប ដើម្បីឈានទៅប្រកាស ខេត្តកែប ជាខេត្តអស់មីនមុនគេ ក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×