Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កណ្តុរហិតមីន ឈ្មោះម៉ាហ្គាវ៉ា (MAGAWA) បានស្លាប់នៅថ្ងៃទី០៩ ខែមករា ដោយសារចាស់ជរា

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា កណ្តុរឈ្មោះម៉ាហ្គាវ៉ា (MAGAWA)បានស្លាប់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ដោយសារចាស់ជរា!។ កណ្តុរម៉ាហ្គាវ៉ាទទួលបានមេដាយមាស “the Gold Medal for bravery and Saving Human Lives” ពីអង្គការPDSAនៃចក្រភពអង់គ្លេស នៅឆ្នាំ2020! ម៉ាហ្គាវ៉ាកើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ នៅប្រទេសTanzania និងបានមកដល់កម្ពុជានៅឆ្នាំ២០១៦ ដើម្បីបម្រើការងារដោះមីន។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា “គម្រោងបោសសំអាតមីន ដោយប្រើប្រាស់សត្វកណ្តុរ ជាកិច្ចសហការ រវាងអង្គភាពស៊ីម៉ាក់ ជាមួយអង្គការAPOPO មកពីប្រទេសប៊ែលហ្សិក ។

កណ្តុរហិតមីនឈ្មោះម៉ាហ្គាវ៉ាបានទទួលមេដាយ​មាសការងារ កាលពីថ្ងៃទី២៥​ កញ្ញា​២០២០។
កណ្តុរហិតមីនរបស់អង្គភាពស៊ីម៉ាក់និងអង្គការAPOPOប៊ែលហ្សិក​ ឈ្មោះ​ ម៉ាហ្គាវ៉ា​ (Magawa)​ បានទទួលមេដាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃនៃប្រទេសអង់គ្លេស​ (PDSA)​! ម៉ាហ្គាវ៉ា​ មានស្នាដៃរុករកឃើញគ្រាប់មីនចំនួន៣៩គ្រាប់​ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២៨គ្រាប់​ នៅទិសខេត្តសៀមរាប​ និងខេត្តព្រះវិហារ។ មេដាយមាសនេះ​ បានធ្លាក់មកលើកណ្តុរហិតមីនម៉ាហ្គាវ៉ា​ ជាលើកដំបូងគេ​ ដែលមេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដើម្បីភារកិច្ច។

អាជ្ញាធរមីន បានឲ្យដឹងថា កណ្តុរ Magawa ដែលចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់ ដើម្បីហិតស្វែងរកមីននៅកម្ពុជា និងដែលត្រូវបានទទួលស្គាល់ចំពោះការរួមចំណែករបស់គាត់ក្នុងការសង្គ្រោះជីវិតប្រជាជន បានទទួលមរណភាពកាលពីចុងសប្តាហ៍មុន។

កណ្ដុរហិតមីន ដែលធ្លាប់ទទួលបានមេដាយមាស ពីប្រទេសអង់គ្លេស មួយនេះ ត្រូវបានដាក់អោយចូលនិវត្តន៍ កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីបានបំពេញបេសកកម្មដោះមីន នៅក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ អស់រយៈកាលជាង ៥ឆ្នាំកន្លងមក ក្នុងទំហំផ្ទៃដីប្រមាណជាង ២២ហិកតា ឬ ស្មើនឹងតារាងបាល់ទាត់ចំនួន ៤២តារាង។

ក្នុងអំឡុងពេលបម្រើការងាររបស់គាត់ កណ្តុរ Magawa បានរកឃើញគ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតជាង ១០០ គ្រាប់ ដែលធ្វើឱ្យគាត់ក្លាយជាវីរកណ្តុរ (HeroRAT) ជោគជ័យបំផុតរបស់អង្គការ APOPO រហូតមកដល់ពេលបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×