អ៊ូឡង់បាតារ/ម៉ុងហ្គោលី៖ សម្រាប់រយៈពេលបីឆ្នាំចុងក្រោយនេះ ផ្សែង និងការបំពុលខ្យល់ គឺជាបញ្ហាមួយ ក្នុង ចំណោមបញ្ហាសំខាន់បំផុតនៅក្នុងរដ្ឋធានី អ៊ូឡង់បាតារ របស់ប្រទេសម៉ុងហ្គោលី។

ការប្រើប្រាស់ធ្យូងអនាម័យ ដែលបានកែលម្អបានកាត់បន្ថយការបំភាយឧស្ម័នបន្តិចបន្តួច បើប្រៀបធៀបទៅនឹងឆ្នាំដែលធ្យូងថ្មឆៅ ត្រូវបានប្រើប្រាស់ជាទូទៅ។ ទោះយ៉ាងណាក៏ដោយ ការបំភាយផ្សែងពណ៌ស មានជាតិ ពុលច្រើនជាងមុន។

ប្រធានទីភ្នាក់ងារគ្រប់គ្រងការបំពុលខ្យល់នៅអ៊ូឡង់បាតារ លោក B.Purevsuren បាននិយាយថា ចំនួនប្រភព បំពុលខ្យល់នៅក្នុងទីក្រុង អ៊ូឡង់បាតារ ដូចជារថយន្ត និងតាមគ្រួសារ ត្រូវបានកើន ឡើងជាលំដាប់ ចាប់តាំង ពីការប្រើប្រាស់ដុំធ្យូងអនាម័យបានចាប់ផ្តើមនៅឆ្នាំ 2019។

នៅក្នុងខែវិច្ឆិកាឆ្នាំមុន ចំនួនយានយន្តបានកើនឡើង 16 ភាគរយបើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ 2019 ប្រសិន បើគិតទៅ 70 ភាគរយនៃរថយន្តទាំងនោះមានម៉ាស៊ីនម៉ាស៊ូត និងសាំង។ ប្រជាពលរដ្ឋ បាននិយាយថា ការឆេះដុំធ្យូងបានបណ្ដាលឱ្យមានផ្សែងពុល បណ្ដាលឱ្យបំពង់ផ្សែងមានក្លិនស្អុយ។



យោងតាមក្រុមគ្រួសារជាច្រើនបានឱ្យដឹងថា ផ្សែងពណ៌សដែលបញ្ចេញចេញ ពីការដុតដុំធ្យូងអនាម័យ អាចបណ្តាលឱ្យឈឺបំពង់ក។ ទន្ទឹមនឹងនេះ លោក Purevsuren បានសំដៅលើមធ្យោបាយដុតដុំធ្យូងអនាម័យ មិន ត្រឹមត្រូវ របស់ ប្រជាពល រដ្ឋ ដោយនិយាយថា ការដុតមិនតាមស្តង់ដារគឺជារឿងធម្មតា និងរួមចំណែក ដល់ ការបង្កើនការបំពុល បរិយាកាស៕ ប្រភព៖ A24

