Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអា.វុធ៧គ្រា.ប់ ផ្អើលកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ

ភ្នំពេញ ÷ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពទាញកាំ.ភ្លើងបា.ញ់ឡើងទៅលើចំនួន ៧គ្រា.ប់ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចុះជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការនេះដែរបានកើតឡើងនៅវេលាម៉ោង ១១ និង២០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចុះវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ពុំដឹងថាមានមូលហេតុខឹង និងគំនុំជាមួយនាក់ណានោះទេ ស្រាប់តែជនសង្ស័យ ភាគីខាងជិះម៉ូតូ បានដកកាំ.ភ្លើងខ្លី ពីចង្កេះ បា.ញ់ឡើងលើ ចំនួន៧គ្រាប់ ផ្អើលប្រជាពលរដ្ឋជិតខាង បន្ទាប់មកជនសង្ស័យក៏បាន បើករថយន្ត និងជិះម៉ូតូចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យតែម្តង ។

ហើយភ្លាមៗ នោះដែរ កម្លាំងសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានដើរល្បាត និងពួនស្ទាក់ តាមភូមិសាស្រ្តក៏ឃើញរថយន្ត ក្រុមជនសង្ស័យ ក៏បានដេញពីក្រោយ រហូតដល់ចំណុចវត្តដំបូកខ្ពស់ ក៏បាត់សូន្យឈឹងតែម្តងទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះអន្តគមន៍ ដល់ទីតាំងកើតហេតុ នឹងបានរើសសម្បកកាទូស្ស គ្រា.ប់កាំ.ភ្លើងបានចំនួន៤គ្រាប់ ក្នុងចំនួន៧គ្រាប់ ដែលបានបា.ញ់បន្លើរឡើង។

គួរបញ្ជាក់ថា ជុំវិញករណី ដែលខ្មាន់កាំភ្លើង បា.ញ់ឡើងទៅលើមេឃនោះ ប្រសិនបើជនល្មើសមានការគំគួន ឬស្អប់នរណាម្នាក់នោះ មិនដឹង មិនមានមនុស្សប៉ុន្មាននាក់ ត្រូវរងរបួសនោះទេ ហើយនេះ ក៏ជាការស្វាគមន៍ អធិការថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរ ហើយមហាជននៅរងចាំមើលថាតើ អធិការទើបតែឡើងកាន់តំណែងថ្មីថ្មោង មិនទាន់ដល់១ខែស្រួលបួលផងនោះ អាចមានសមត្ថិភាព ក្នុងការស្រាវជ្រាវតាមចាប់ខ្លួន ក្រុមជនសង្ស័យ ដែលព្រហើនបា.ញ់ទាំងកណ្តាលរាជធានីភ្នំពេញ បានដែរឬទេ? ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×