Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ ដឹកកូនប្រុស២នាក់ ចេញពីសាលា ត្រូវរថយន្តបែនដឹកខ្សាច់ បើកកៀ បណ្តាលឲ្យរងរបួសទាំង ៣នាក់

ភ្នំពេញ ៖ រថយន្តបែនចង្កូតស្តាំដឹកខ្សាច់មួយគ្រឿង បត់ស្តាំកៀកិនអ្នកជិះម៉ូត៣នាក់ ម្តាយ កូន បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង មុខក្លោងទ្វារបុរីវិមានសាគូរ៉ា ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ រួមនិងកូនប្រុស២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FR8531 ឌុបកូនប្រុសទាំង២នាក់ ចេញពីសាលារៀនភ្នំពេញថ្មី ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿង ចង្កូតស្តាំពណ៌ស ពាក់ផ្លាកលេខចង្កូតស្តាំ KPS-0566 បើកបរស្របទិសដៅគ្នា បានបត់ស្តាំបម្រុងចូលចាក់ខ្សាច់ ក្នុងការដ្ឋានបុរីវិមានសាគូរ៉ា បានកៀម៉ូតូផ្នែកកង់ខាងស្តាំ បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ ម្តាយនិងកូនប្រុស ទាំង៣នាក់ ដួ.លបោកទៅនឹងថ្នល់ រងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូត្រូរថយន្តកិ.នចំពីលើ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង នៃអធិដ្ឋាននគរបាលខណ្ឌសែនសុខ ចុះទៅដល់កន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាង ចរចាគ្នាសងសំណងថ្លៃព្យាបាលរបួស និងថ្លៃជួសជុលម៉ូតូ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×