Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកសារពត៌មាន បារមីភ្នំជីសូរ ករណីអំពើលួចទូរស័ព្ទដៃ

តាកែវ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ វេលាម៉ោង ៦ និង ៥០ នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់លើករណីអំពើលួច (លួចទូរស័ព្ទដៃ)។

ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចខាងមុខរោងចក្រវីន តាយ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លឹម បូរិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកសារពត៌មាន បារមីភ្នំជីសូរ ធីវីអនឡាញ ដែលមានទីលំនៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ស៊ីម ផល្លី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តកែវ។ ទូរស័ព្ទដៃម៉ាកអូប៉ូ ពណ៌ស ចំនួន ១ គ្រឿង ដែលនៅកន្លាក់ម៉ូតូធុនស្កុបពី របស់ខ្លួន។

ក្រោយកើតហេតុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុច ខាងមុខរោងចក្រវីនតាយ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ និងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×