Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបតែស្គាល់គ្នា តាមហ្វេសបុកបាន៤ខែ ស្រាប់តែប្រើល្បិច លួងលោមឲ្យផ្ញើលុយតាមវីងចំនួន ១៥០០ដុល្លារ រួចប្លុកហ្វេសប៊ុកចោលបាត់

ភ្នំពេញ ៖ នារីម្នាក់បានបង្ហោះរូបភាពបុរសម្នាក់ បានធ្វើសកម្មភាពបោកប្រាស់ មានគ្រប់ប្រភេទ មិនថាតាមរយៈលេខទូរសព្ទ ឬ តាមបណ្ដាញសង្គម រូបភាពមធ្យោបាយផ្សេងៗ។ ជាក់ស្ដែងស្ត្រីម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណ បានសម្ដែងការហួសចិត្ត ចេញមុខទម្លាយរឿងពិត ប្រាប់អ្នកសារព័ត៌មានថាខ្លួន បានស្គាល់បុរសម្នាក់ តាមបណ្ដាញសង្គម ដែលមានគណនី facebook ឈ្មោះ “គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ” ស្ត្រីនោះបានបន្តឲ្យដឹងទៀតថា រូបនាងបានស្គាល់គ្នារយៈពេល៤ ខែមកហើយ ទើបតែមួយខែចុងក្រោយថ្មីៗនេះ រូបគេបានភ្ជាប់ទំនាក់ទំនងគ្នា ដល់ឈានដល់ការជជែកគ្នា អំពីការរកស៊ីជាមួយគ្នា ហើយបុរសនោះ បានអះអាងថា ជាអ្នករកស៊ីផង និងជាមន្ត្រីប៉ូលីសផង។

ដោយឃើញបុរសជាជនឆបោកខាងលើ បង្ហាញសម្ភារៈនិយមខ្សែដៃខ្សែក និងប្រាក់ដុល្លារ រូបនាងក៏រឹតតែមានទំនុកចិត្តបុរសរូបនោះថែមទៀត។ លុះដល់ថ្ងៃទីទី ១៤ខែមករាឆ្នាំ ២០២២វេលាម៉ោង ៦និង០០នាទីព្រឹក បុរសខាងលើបានធ្វើការឆាតទំនាក់ទំនង មកស្ត្រីជាជនរងគ្រោះថា ខ្លួនត្រូវត្រូវបានសមត្ថកិច្ចច្រកព្រំដែនវៀតណាម ចាប់ឈើ ដោយខ្លួនបានចំណាយមួយម៉ឺនដុល្លារ សម្រាប់បានដឹកឈើ ដោយរលូន ប៉ុន្តែនៅខ្វះចំនួន ១៥០០ ដុល្លារទៀត ទើបគេឱ្យដឹកឈើចេញ បានដូច្នេះបងសុំខ្ចីអូនចំនួន១៥០០ ដុល្លារសិន រួចចាំបងទូទាត់ និងបង្វិលលុយជូនអូនវិញ។ ដោយការទុកចិត្ត ស្ត្រីនោះក៏ប្រាប់ទៅបុរសនោះថា ខ្លួនមានលុយតែ ៦០០ ដុល្លារប៉ុណ្ណោះ ក្នុងកុងធនាគារ បុរសនោះបានឆ្លើយថា ៦០០ ដុល្លារក៏បានដែរ។ រួចមកស្ត្រីជាជនរងគ្រោះ បានដាក់លុយផ្ញើតាមវីងចំនួន ៦០០ ដុល្លារ រួចផ្ញើវិក្កយបត្រតាមឆាត messanger ទៅឱ្យបុរសជាជនឆបោកខាងលើ។ លុះមិនបានប៉ុន្មាននាទីផង ក៏ស្រាប់តែជនកំហូចខាងលើប្លុកហ្វេសប៊ុកបាត់ ទើបដឹងថាខ្លួនចេញបោកបុរសខាងលើ និងសម្ដែងការហួសចិត្ត មិនដឹងជាថ្លែងប្រាប់អ្នកណា! ស្ត្រីនោះបានរៀបរាប់យ៉ាងដូច្នេះថា រូបនាងមិនស្ដាយទេប្រាក់ ៦០០ ដុល្លារ ប៉ុន្តែនាងស្ដាយបំផុត គឺបោកទឹកចិត្តនាង ដែលខំទុកចិត្ត ទោះយ៉ាងនេះក្តី “សាងអីទទួលផលនុង” ។

ស្ត្រីខាងលើបានបានឲ្យដឹងទៀតថាខ្លួនបាន Shotscreen រូបបុរសដែលជាជនបោកប្រាស់រូបនោះ នៅលើគណនីហ្វេសប៊ុកឈ្មោះ “គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ” បានមួយចំនួនដែរ ដើម្បីកំណត់អត្តសញ្ញាណជន កំហូចរូបនេះ ដើម្បីតម្រុយឲ្យសារព័ត៌មាន ជួយចុះផ្សាយ និងឱ្យសមត្ថកិច្ចវែកមុខ ជនបោកប្រាស់គេឯង ឲ្យដឹងដល់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវយកមកធ្វើការផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ កុំឱ្យដើរបោកប្រាស់គេឯងបន្តទៅទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាបុរសនោះអះអាងថា ខ្លួនជាមន្ត្រីប៉ូលិស។ ស្ត្រីជាជនរងគ្រោះខាងលើ បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវព្រោះថា នៅលើគណនីហ្វេសប៊ុករបស់គេ មានពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលិស។ ឬមួយក៏ពាក់ឯកសណ្ឋានសេះហោះ ដើម្បីបន្លំភ្នែកប្រាស់គេឯង។ បើដូច្នោះមែនសង្ឃឹមថា អគ្គស្នងការនគរបាលជាតិ នឹងធ្វើការចុះស្រាវជ្រាវបន្ទាន់ អំពីបញ្ហាខាងលើនេះ ដើម្បីកុំឲ្យជនកំហូចខាងលើនេះ ប្រើប្រាស់ឯកសណ្ឋាន ជាសមត្ថកិច្ចដើរបោកប្រាស់ ធ្វើឲ្យខូចស្ថាប័នកងកម្លាំងនគរបាលជាតិ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×