ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ នាឱកាសពិរពរណ៍អន្តរជាតិ TRAVEX ដែលប្រព្រឹត្តិទៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ចាប់ពីថ្ងៃទី១៨-២១ ខែមករា ឆ្នាំ២០២១។

ពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ (Tourism Skills Show) ផ្តោតលើជំនាញផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) គេហកិច្ច (Housekeeping) និងជំនាញស្រាក្រឡុក (Cocktail and Mocktail) ។
ឱកាសពិព័រណ៍នេះ អ្នកចូលរួមអាចសិក្សារៀនសូត្របន្ថែម ទទួលបានឱកាសហ្វឹកហាត់ជំនាញផ្ទាល់ និងចូលរួមការប្រកួតជំនាញខ្នាតតូច។

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា ជាពិសេសឆ្លើយតបទៅនឹងពាក្យស្លោករបស់បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលតែងតែលើកឡើងថា “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills is Your Life!”៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា


