Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ស្រី ចន្ធូ និងអភិបាលស្រុកអូររាំង ពាក់ព័ន្ធនឹងការទន្ទ្រាន កា.ន់កា.ប់ដីរដ្ឋដោយខុសច្បាប់

ភ្នំពេញ​ ៖ សមត្ថកិច្ចបង្ក្រាបបទល្មើសទន្ទ្រានដីរដ្ឋ បានកោះហៅ ឧកញ៉ា ស្រី ចន្ធូ ឲ្យចូលខ្លួនឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការទន្ទ្រានកា.ន់កា.ប់ដីរដ្ឋដោយខុសច្បាប់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ប៉ុន្តែឧកញ៉ារូបនេះ មិនបានចូលខ្លួនតាមការកោះនោះទេ ដោយឲ្យមេធាវីចូលមកជំនួស។ ក្នុងករណីមិនចូលខ្លួន គឺសមត្ថកិច្ចនឹងអាចនឹងសុំដីកានាំខ្លួនតែម្ដង។

មន្ត្រីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឧកញ៉ា ស្រី ចន្ធូ មានការពាក់ព័ន្ធនឹងការកា.ន់កា.ប់ដីរដ្ឋជាច្រើនហិកតា ដោយខុសច្បាប់ ដូច្នេះឧកញ៉ា ស្រី ចន្ធូ ត្រូវតែចូលខ្លួនឆ្លើយបំភ្លឺ តែបើក្នុងករណីមិនចូលខ្លួនតាមការ កោះហៅសមត្ថកិច្ចជំនាញទេនោះ សមត្ថកិច្ចនឹងអាចនឹងសុំដីកានាំខ្លួនតែម្ដង។ ឧកញ៉ារូបនេះ បានទិញដីជាច្រើនហិកតា ដែលជាដីរដ្ឋនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ដោយលោកសៀក មុន្នី អភិបាលស្រុកអូររាំង គឺជាអ្នករៀបចំដីលក់ឲ្យឧកញ៉ា ស្រី ចន្ធូ។

ប្រភពដដែលបានបន្តថា ក្រុមចម្រុះបានដកហូតដីរដ្ឋ ដែលកា.ន់កា.ប់ដោយខុសច្បាប់មកវិញជាង ១ពាន់ហិកតា និងកំពុងបន្តប្រតិបត្តិការ ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ។ ដោយកម្លាំងរដ្ឋបាលព្រៃឈើ ឡើងទៅពីភ្នំពេញប្រមាណជា ១០០នាក់ ដើម្បីទៅសហការ ជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាប បទល្មើសព្រៃឈើគ្រប់ប្រភេទ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ឧកញ៉ា ស្រី ចន្ធូ លោកសៀក មុន្នី អភិបាលស្រុកអូររាំង នឹងប្រឈមមុខច្បាប់ ពាក់ព័ន្ធនឹងការកា.ន់កា.ប់ដីរដ្ឋជាច្រើនហិកតា ដោយខុសច្បាប់ ។ ហើយកំពុងតែរកអ្នកជួយអន្តរាគមន៍ ក្នុងការចូលខ្លួន ដោះស្រាយលើរឿងនេះ។

ទាក់ទងករណីនេះ ឧកញ៉ា ស្រី ចន្ធូ លោកសៀក មុន្នី អភិបាលស្រុកអូររាំង មិនអាចសុំការអត្ថាធិប្បាយបានទេ៕

រក្សាសិទ្ធិដោយ ៖ ចេស្តារ

×