Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនជាង ៦ គីឡូក្រាម នៅរាជធានីភ្នំពេញ !!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួន ជនសង្ស័យជនជាតិចិនម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណី ជួញដូរគ្រឿងញៀន ជាង ៦ គីឡូក្រាម ប្រព្រឹត្តចំណុចផ្ទះជួលលេខ ១ ផ្លូវ លេខ ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ ២ ខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ លី ស៊ូ ចៃ (LY XU JAY) ភេទ ប្រុស អាយុ ៦៣ ឆ្នាំ ជា ជនជាតិ ចិន ។

ចំណែកវត្ថុ តាង រឹបអូសបានរួមមាន ៖ អ៊ិចស្តាស៊ីស៊ី (MDMA) ទម្ងន់សុទ្ធ ៦ គីឡូ ទម្ងន់ ៤០ក្រាម ។ កេតាមីន (KETAMINE) ទម្ងន់សុទ្ធ ១០.២៥ ក្រាម ។ សរុបសារធាតុញៀន០៦ ០៦ គីឡូ ទម្ងន់ ៥០.២៥ ក្រាម សារធាតុផ្សំ ៩ គីឡូ ទម្ងន់ ៦៦៥ ក្រាម និងឧបករណ៍កែច្នៃមួយចំនួនទៀត ។

ជនសង្ស័យជនជាតិចិន ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ នៅ ចំណុចផ្ទះជួលលេខ ១ ផ្លូវលេខ ៦ បូរីសែនសុខ សង្កាត់ ទួលសង្កែ ២ ខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×