Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ការពា​ព្រំដែន​ ទទួល​ពលរដ្ឋ ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ​ចំនួន​២៤​នាក់​

​ខេត្តបាត់ដំបង​ ៖​ ​នៅថ្ងៃ​សៅរ៍​ ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២​ ​លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៧​ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​គីឡូ​១៣​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ម៉ឹង​ ម៉េ​ត​ នាយ​ប៉ុស្តិ៍​ សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​សំពៅ​លូន​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ត្រី​ កៅ​ ប៊ុ​ណ្ណា​ មេបញ្ជាការ​រង​កងអនុសេនាធំ​ កម្លាំងយោធា​វរ​សេនា​តូច​៥៣៣​ ដឹកនាំ​ ដោយ​លោក​អនុសេនីយ៍ឯក​ ឯក​ អាំ​ផ​ន​ មេបញ្ជាការ​កងអនុសេនាធំ​ បាន​ទទួល​ប្រជាពលរដ្ឋ ដែល​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ត្រង់​ភូមិសាស្ត្រ​ ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្ត​ បាត់ដំបង​ សរុប​ចំនួន​២៤​នាក់​ ស្រី​០៧​នាក់​ ។​

ប្រតិបត្តិការនេះ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ជាប់​ជា​ប្រចាំ​ស្ដី​ពី​ការ​ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​ កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ។​

​ក្រោយ​ពី​ទទួល​ កម្លាំង​បាន​កត់​ឈ្មោះ​ ចុះ​កំណត់​ និង​សុំ​បងប្អូន​សហការ​ជាមួយ​កម្លាំង​យើង​ដើម្បី​ពិនិត្យ​សម្ភារៈ​ហាមឃាត់​ កាំបិត​០៦​ដើម​,​ កន្ត្រៃ​០៣,​ ទល់​ឡឺ​វី​ស​០១​ និង​បាន​អប់រំ​ណែនាំ​រួច​កម្លាំង​ បាន​ប្រគល់​បងប្អូន​ទាំងអស់​ឱ្យទៅ​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ ធ្វើតេស្ត​ និង​ពិនិត្យ​សុខភាព​នៅ​ ប៉ុស្តិ៍​ ដែល​ជា​លទ្ធផល​បង្ហាញ​ថា​ «​ អវិជ្ជមាន​»​ទាំងអស់​ រួច​ទើប​អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ចំនួន​ ១២​នាក់​ ស្រី​០២​នាក់​ (​ចំពោះ​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​)​ ។​ ចំណែក​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង ​តែ​ស្កេ​ន​អត់​ចេញ​ចំនួន​១២​នាក់​ ស្រី​០៥​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ រោងចក្រ​ម្សៅ​មី​ ស្ថិត​ក្នុងភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×