Sunday, December 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បានគ្រប់គ្រង និងដោះស្រាយ រាល់ផលវិបាកបង្កឡើងពីកូវីដ-១៩ ដើម្បីបង្កលក្ខណៈកាន់តែរឹងមាំ ដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិ ឱ្យត្រឡប់មកកាន់ប្រក្រតីភាពធម្មតា ឡើងវិញ

ក្រចេះ ៖ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងរំលឹក មន្រ្តីមូលដ្ឋានត្រូវខិតខំរ៉ាប់រង បំពេញរាល់ភារកិច្ចនយោបាយ ធ្វើជាស្នូលឱ្យសាមគ្គីភាព ទូលំទូលាយ របស់ពលរដ្ឋ ក្នុងគ្រប់សហគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងដោះស្រាយ រាល់ផលវិបាកបង្កឡើងពីកូវីដ-១៩ ដើម្បីបង្កលក្ខណៈកាន់តែរឹងមាំ ដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិ ឱ្យត្រឡប់មកកាន់ប្រក្រតីភាពធម្មតាឡើងវិញ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងបែបនេះ ក្នុងឱកាសចូលរួមសន្និ​បាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មា​ធិការគណបក្សឃុំអូរគ្រៀងរយៈពេល៥ឆ្នាំកន្លងមក និងឆ្លងអនុម័តផែនការអភិវឌ្ឍន៍ឃុំ សម្រាប់អាណត្តិទី៥ (២០២២-២០២៧)ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅក្នុងបរិ​វេណវត្តសមិទ្ធិរាម ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

ក្រោយពីឯកឧត្តម វ៉ា ថន ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ បានដឹកនាំដំណើរការសន្និបាត ដើម្បីឆ្លងរបាយការណ៍បូកសរុបលទ្ធផល និងផែនការអភិវឌ្ឍឃុំអូរ​គ្រៀងដោយមានការចូលរួមមតិពិភាក្សាយ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកា និងទទួលបានការអនុម័ត ជាឯកច្ឆ័ន្ទពីអង្គសន្និបាតទាំងមូលរួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានឡើងថ្លែង​កោតសរសើរចំពោះលទ្ធផលគួរកត់សំគាល់ ដែលឃុំអូរគ្រៀង សម្រេច​បានក្នុងរយៈពេល៥ឆ្នាំកន្លងមក រួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋាន​សហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់ភូមិភាគឦសាន ដែលទទួលបានពីអំណោយផល នៃសុខសន្តិភាពរបស់ប្រទេសជាតិក្រោយពេលសង្គ្រាម។

ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារ បានជំរុញលើកទឹកចិត្តអង្គសន្និបាត ឱ្យបន្តចលនាសកម្មភាពជាក់ស្តែង ចូលរួមរក្សាប្រក្រតីភាពជីវភាព រស់នៅតាម​សហ​គមន៍ ជាពិសេសមន្រ្តីយើងនៅមូលដ្ឋាន ត្រូវពុះពារប្រើប្រាស់ឱកាសបម្រើប្រជា​ពលរដ្ឋ ខិតខំធ្វើអំពើល្អគ្រប់យ៉ាង នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងរំលឹក មន្រ្តីមូលដ្ឋានត្រូវខិតខំរ៉ាប់រង បំពេញរាល់ភារកិច្ចនយោបាយ ធ្វើជាស្នូលឱ្យសាមគ្គីភាពទូលំទូលាយ របស់ពលរដ្ឋក្នុងគ្រប់សហគមន៍ ចូលរួមយ៉ាងសកម្មបន្តគាំទ្រចលនាជាតិ ក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងដោះស្រាយរាល់ផលវិបាកបង្កឡើងពីកូវីដ-១៩ ដើម្បីបង្កលក្ខណៈកាន់តែរឹងមាំដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិឱ្យត្រឡប់មកកាន់ ប្រក្រតីភាពធម្មតាឡើងវិញ សំដៅរួមចំណែកកាន់តែខ្លាំងក្លាថែមទៀត ជាមួយចលនាសកម្មភាពយ៉ាងផុលផុស នៅទូទាំងប្រទេស ពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×