Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែសា.ហាវទៀតហើយ ! ជនសង្ស័យមានគ្នា៣នាក់ បា.ញ់ប្ល.ន់យកកាបូបពីជនជាតិចិន បានសម្រេច រត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ÷ ជនជាតិចិនប្រុសស្រី២នាក់ប្ដីប្រពន្ធ ត្រូវបានខ្មា.ន់កាំ.ភ្លើងមួយក្រុមមានគ្នា ៣នាក់ បា.ញ់ប្ល.ន់យកកាបូបបានសម្រេច រួចឡើងជិះរថយន្ដគេចខ្លួន ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ នៅខាងមុខអគារខុនដូមួយកន្លែង នៅតាមផ្លូវលេខ៤១ (ទល់មុខស្ថានទូតម៉ាឡេស៊ី) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសន្ដិសុខនៅខុនដូ ដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាជនជាតិចិន២នាក់ប្ដីប្រពន្ធ បានបើករថយន្ដមួយគ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AF-8868 ចូលក្នុងអគារខុនដូដែលខ្លួនស្នាក់នៅ រួចបានចុះពីលើរថយន្ដ និងបានយកអីវ៉ាន់ ពីក្នុងគូទរថយន្ដដើម្បីឡើងទៅបន្ទប់របស់ខ្លួន។ ខណៈពេលកំពុងយកអីវ៉ាន់ បុរសជាសន្ដិសុខបានទៅជួយយួរអីវ៉ាន់ ប៉ុន្តែជនរងគ្រោះបានយួរដោយខ្លួនឯង ហើយភ្លាមនោះ ស្រាប់តែមានជនសង្ស័យម្នាក់ បានដើរមកពីខាងក្រោយ រួចបា.ញ់ស្ព្រាយទៅលើផ្ទៃមុខ និងភ្នែករបស់សន្ដិសុខនោះ ហើយក៏លេចមុខជនសង្ស័យ២នាក់ទៀត បានយកកាំ.ភ្លើងវា.យទៅលើបុរសជាប្ដី និងបានបា.ញ់គំរាមឡើងលើចំនួន ២គ្រាប់ (ផ្ទុះចេញមួយគ្រាប់) ព្រមទាំងបានប្រតាយប្រតប់ ជាមួយនារីជាប្រពន្ធ ដណ្ដើមយកកាបូបបានសម្រេច រួចរត់ឡើងជិះរថយន្ដមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Honda AirBlade ពណ៌ក្រហម លាយស ពាក់ផ្លាកលេខកំពង់ស្ពឺ 1F-7720 ដែលក្នុងចំណោមបក្ខពួកក្រុមជនសង្ស័យ ជិះយកមកទុកនៅក្បែរកន្លែងកើតហេតុ រួមទាំងដប Spray ដែលជនសង្ស័យ ធ្វើសកម្មភាពបា.ញ់ទៅលើផ្ទៃមុខសន្តិសុខនោះ នៅក្បែរម៉ូតូផងដែរ ។ តែយ៉ាងណាហេតុការណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សណាម្នាក់ រងរបួសឡើយ ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុ និងបានយកសំបកគ្រា.ប់ និងគ្រា.ប់ដែលបា.ញ់មិនផ្ទុះ រួមទាំងម៉ូតូមួយគ្រឿង ដែលបន្សល់ទុកនៅក្បែរកន្លែងកើតហេតុនោះ យកទៅរក្សាទុកធ្វើកំណត់ហេតុ នៅមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ខណៈកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ និងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះមកតាមក្រោយ ដោយបានសាកសួរជនរងគ្រោះ ពីហេតុការណ៍ដែលបានកើតឡើង និងបានកំពុងបើកការស៊ើបអង្កេត ដោយស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព នៅទីតាំងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×