Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាបឆេះផ្ទះមួយកន្លែង បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ពីកង់អាគុយ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីកង់អាគុយ បានកើតឡើងនៅវេលាម៉ោ០០និង៤០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ កើតឡើងនៅចំណុច ផ្ទះលេខ៣៣G ផ្លូវលេខ១១១ ភូមិ២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីកង់អាគុយ ហើយធ្វើឲ្យខូចខាតឆេះផ្ទះទំហំ ៤ម៉ែត្រគុណ១៦ម៉ែត្រ ជាន់ទី១ និងឆេះម៉ូតូប្រើអាគុយ ចំនួន៣គ្រឿង កង់អាគុយ១ អាគុយ ចំនួន២គ្រឿង គ្រឿងបន្លាស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

នៅវេលាម៉ោង១និង០០នាទី យប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ ម៉ែត្រគូប និងរថយន្តក្រសួងមហាផ្ទៃចំនួន ២ គ្រឿង មិនបានប្រើប្រាស់ទឹក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×