នេះជាខណៈពេលដ៏ស្លុតរន្ធត់ខ្លាំងណាស់ ដែលមន្ត្រីយោធាពីរនាក់ មានឋាន:ជាពលបាលឯក បានស្លាប់ដាច់ខ្លួនជាពីរកំណាត់យ៉ាងអាណោចអាធមបំផុត ខណៈកំពុងហ្វឹកហាត់បាញ់គ្រាប់ពិត ប្រភេទគ្រាប់ផ្លោង។
ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ គឺបានកើតឡើងនៅទីលាន បាញ់ គ្រាប់ ពិត ស្ថិតនៅចំណុចអូរតាឡាស់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៤ មករា ឆ្នាំ២០២២។
បើតាមប្រភពពីយោធា បានឱ្យដឹងថា ករណីនេះបានកើតឡើង គឺដោយសារគ្រាប់មិនចេញមកខាងក្រៅ បានផ្ទុះនៅក្នុងកាណុង ធ្វើឱ្យកាណុងកាំភ្លើងផ្ទុះរយះ បណ្តាលឱ្យយោធាទាំង២នាក់នោះ ដាច់ខ្លួនជាកំណាត់ៗ ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ជាក់ស្តែង នៅក្នុងវីដេអូដែលត្រូវបានចែករំលែក គេបានលឺមន្រ្តីកំពុងទស្សនា បានលាន់មាត់ថា «អឺ..! ម៉ាំងខ្ទេច ចប់បាត់… ស្អុយមួយៗរហូត»។
ជាមួយគ្នានេះផងដែរ មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះមន្រ្តីយោធាទាំងពីរនោះ ដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុមួយនេះ និងបានត្រឹមពោលពាក្យថា ជីវិតជាទាហានមានតែប៉ុណ្ណឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





