បុរសម្នាក់ មិនដឹងជាឈឺចាប់ក្តៅក្រហាយរឿងអ្វី ឬក៏ខ្មោចចូលនោះទេ ខណៈកំពុងអង្គុយនៅតុអាហារសុខៗ ស្រាប់តែចាប់ទាញកែវដាក់ស្លាបព្រា ចង្កឹះ បោកទៅនឹងកម្រាលបែកខ្ចាយតែម្តង។
តាមរយៈវីដេអូកាមេរារបស់ហាង បុរសម្នាក់នោះ ត្រូវបានឃើញនិយាយម្នាក់ឯងបណ្តើរ ហូបអាហារបណ្តើរ និងបន្ទាប់ភ្លាមៗនោះ ក៏ស្រាប់ទាញកែវដាក់ស្លាបព្រាពណ៌ស បោកប្រាវខ្ទាតអំបែងត្រូវជើងបុគ្គលិកម្នាក់ និងម្នាក់ទៀតទំនងជាម្ចាស់ហាង បង្កការភ្ញាក់ផ្អើលតែម្តង។ ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺបន្ទាប់ពីបោករួច បុរសរូបនេះ បានធ្វើជាក្រឡេកមើលអំបែងកែវនៅលើកម្រាល ហាក់ដូចមិនរឿងអី្វកើតឡើងអុីចឹង។
ជាការពិតណាស់ ក្នុងអំឡុងពេលនោះ គឺគ្មានអ្នកណាដឹងថា បុរសនោះទាញកែវបោកនោះទេ ព្រោះម្នាក់ៗគិតស្មានថាជាគ្រោះថ្នាក់ចៃដន្យដោយសារដើរប៉ះដៃគ្នាហើយមើលទៅ។ ប៉ុន្តែ នៅពេលម្ចាស់ហាង ឆែកកាមេរ៉ាមើល ទើបដឹងច្បាស់ថា បុរសរូបនេះជាអ្នកបោកជាក់ស្តែងតែម្តង។
ក្រោយករណីនេះបានកើតឡើង ម្ចាស់ហាងក៏បានប្រកាសស្វែងរកមុខបុរសរូបនេះតែម្តង។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sereyudorm Sak បានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖ «មានបងប្អូនណាស្គាល់គាត់អត់ ជួយប្រាប់ផងគាត់ត្រូវរង្វាន់1លានរៀល ឲ្យគាត់មកបេីកលុយរង្វាន់1លានរៀលពីខ្ញុំផ្ទាល់ ម្ចាស់រូប បេីឃេីញហេីយអញ្ជើញបងមកជួបផ្ទាល់ ឬឆាតមកផ្ទាល់បាន។ (ដំបូងស្មានតែគាត់ប៉ះដៃធ្លា.ក់ដល់មកឆែកកាមេរ៉ាមេីល ទេីបដឹង..) ជួយសែរឲ្យម្ចាស់រូបបានឃេីញផង»។
យ៉ាងណាមិញ នៅពេលគេសួរថា ទ្រភ្ញៀវមែន បានជាមិនហា៊នធ្វើអី? ម្ចាស់ហាងបានប្រាប់ថា នៅពេលនោះ ភ្ញៀវច្រេីន មិនចង់អោយប៉ះពាល់ដល់ភ្ញៀវជុំវិញក៏សុខចិត្តស្ងៀមសិនទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






