Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់ ដែលត្រូវក្រុមចោរឆ.ក់កាបូប នៅខណ្ឌពោធិ៍សែនជ័យ បានបាត់បង់ជីវិតហើយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលរងរបួសធ្ងន់ ដោយសារក្រុមចោរឆ.ក់កាបូបរបស់គាត់ បណ្តាលឲ្យដួលម៉ូតូហើយត្រូវរថយន្តមួយគ្រឿងទៀត កិ.នចំក្បាលនោះបានស្លា.ប់បាត់បង់ជីវិត នៅមន្ទីរពេទ្យព្រះកុសុម:ហើយ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ។

សពស្ត្រីរងគ្រោះខាងលើនេះ មានឈ្មោះអ៊ុក កញ្ញាកា អាយុ៤១ឆ្នាំ មុខរបររកស៊ីរាប់លុយ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានករណីក្រុមចោរមួយក្រុម បានជិះម៉ូតូធ្វើសកម្មភាពឆ.ក់កាបូបពីស្ត្រីរងគ្រោះខាងលើ ខណ:កំពុងតែជិះម៉ូតូតាមផ្លូវនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងហេតុការណ៍ក្រុមចោរ ធ្វើសកម្មភាពឆ.ក់កាបូបពីជនរងគ្រោះនេះ បណ្តាលឲ្យស្ត្រីដែលជាជនរងគ្រោះ (ម្ចាស់កាបូប) ដួលម៉ូតូបោកទៅនិងថ្នល់ត្រូវរថយន្តមួយគ្រឿង ចាប់ហ្រ្វាំងមិនជាប់បានជ្រុលទៅកិ.នបន្ថែម លើជនរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយម្ចាស់រថយន្ត ក៏បានជួយសម្រួលថ្លៃព្យាបាល ដល់ជនរងគ្រោះចំនួន២០០០ដុល្លារផងដែរ បន្ទាប់មកក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះ បានបញ្ជូនស្ត្រីរងគ្រោះខាងលើ មកសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុម: រយ:ពេល៣ថ្ងៃ មកហើយតែជាអកុស ដោយសាររបួសរបួសគាត់ធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យមិនអាចសង្រ្គោះ និងព្យាបាលបាន ទើបស្លា.ប់បាត់បង់ជីវិតចោលប្តីនិងកូនៗរបស់គាត់ ទាំងក្តីអាឡោះអាល័យជាទីបំផុត។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ព្រោះតែចោរឆ.ក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យរៀបចំ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ របស់គាត់ ដឹកយកមកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់គាត់ នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×