Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ រៀបចំពិធីក្រុងពាលី សម្រាប់វេទិកាទេសចរណ៍អាស៊ាន២០២២

ព្រះសីហនុ ៖ ខណៈវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ បាននិងកំពុងប្រព្រឹត្តទៅនោះ នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញរៀបចំក្រុងពាលី សួងបួងសុំសេចក្ដីសុខ និងជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។

ពិធីក្រុងពាលីនេះប្រារព្ធឡើង នៅបរិវេណពយតេជោ ក្បែរឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាទីតាំងរៀបចំ កម្មវិធីបើកព្រឹត្តិការណ៍ធំជាផ្លូវការ។

ពិធីក្រុងពាលីនេះដែរ ក៏មានការចូលរួមពីឯកឧត្ដម ប្រ៊ុយណូ បូដាដ (Bruno BODARD) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេ លើពិភពលោក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងមន្ត្រីនៃរដ្ឋបាលខេត្តព្រះសីហនុផងដែរ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្អែកនេះ ពិធីបើកជាផ្លូវការ នៃវេទិកាទេសចរណ៍អាស៊ាននេះ នឹងត្រូវប្រារព្ធឡើង ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×