ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆ.ក់កាបូបលុយ ត្រូវបានកម្លាំងចម្រុះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ខាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ជាបន្តបន្ទាប់់ ពាក់ព័ន្ធករណីជិះម៉ូតូឆ.ក់កាបូបលុយ ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី នៅចំណុចខាងលិចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្លូវលេខ៦១ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន ៖ ១- ឈ្មោះ ផល ស៊ែមប៉ាទ្រីក ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នុំពេញ។ ២- ឈ្មោះ សេង វិច្ឆ័យ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។ ៣- ឈ្មោះសុទ្ធ ជីវ័ន្ដ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ទតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម




