ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ៦ ខែ បង្គាប់អោយសងថ្លៃជម្ងឺចិត្ត ចំនួន ៣៥០០ដុល្លារអាមេរិកទៅជនរងគ្រោះ ជាភាគីដើមបណ្ដឹង ប្រព្រឹត្តកាលពីថ្ងៃ ទី ២៤ ខែ មេសា ឆ្នាំ ២០២១ នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកហុក ពៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ គង់ ចាន់ថន ភេទ ប្រុស អាយុ ៣២ ឆ្នាំ។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ«ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» តាមបញ្ញាតិមាត្រា ២១៨ នៃ ក្រមព្រហ្មទណ្ឌ។ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ២៤ ខែ មេសា ឆ្នាំ ២០២១ នៅចំណុចកើតហេតុខាងលើ បន្ទាប់ពីគាត់ បានប្រើអំពើហិ.ង្សាទៅលើឈ្មោះ សំ សំណៅ ជាជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

