Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសយុវជន ជាប់ចោទ២នាក់ ដាក់គុកក្នុងម្នាក់ៗ២ឆ្នាំ ពាក់ព័ន្ធការកាន់កា.ប់ និង រក្សាទុកអា.វុធខុសច្បាប់

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស យុវជនជាប់ចោទចំនួន ២នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការកាន់កា.ប់ និង រក្សាទុកអា.វុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃ ទី ១៧ ខែ មេសា ឆ្នាំ ២០២១ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមដីការបស់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះកូវ សាវ៉ាត ភេទ ប្រុស និង ម្នាក់ទៀត ឈ្មោះ ទូច ឡង់ឌី ភេទ ប្រុស។

ជនជាប់ចោទត្រូវទាំង២នាក់ ត្រូវបានជាប់ចោទពីបទ«រក្សាទុក និង ដឹកជញ្ជូនអា.វុធ ដោយគ្មានការអនុញ្ញាត» តាមបញ្ញតិ្តមាត្រា ៤៩០ នៃ ក្រមព្រហ្មទណ្ឌ។ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី១៧ ខែ មេសា ឆ្នាំ ២០២១ នៅភូមិព្រៃទា សង្កាត់ចោមចៅ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហួតអា.វុធខ្លី ចំនួន២ដើម និង គ្រា.ប់ចំនួនទៀត ពីពួកគេទាំង២នាក់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×