Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងបុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការ រំ.លោភសេព.សន្ថវ: កុមារីអាយុ៨ឆ្នាំ នៅខេត្តតាកែវ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករាឆ្នាំ ២០២២នេះ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធធានាគារ កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រំ.លាភសព.សន្ថវ: មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ រឿន សុជា ភេទប្រុស អាយុ ២៧ ឆ្នាំ ។ ចំណែកឯ ជនរងគ្រោះ គឺជាកុមារីម្នាក់ ដែលមានអាយុ ៨ ឆ្នាំ ( ត្រូវជាក្មួយ) មានទីលំនៅ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបាន សាលាខេត្តដំបូងខេត្តតាកែវ កាលពីខែ កញ្ញា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នំា ពីបទ រំ.លាភសព.សន្ថវ:មានស្ថានទម្ងន់ទោស ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
នាពេលសវនាការ, ជនជាប់ចោទ រឿង សុជា បានឆ្លើយសារភាពថា គាត់ពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ។

ជនជាប់ចោទ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ មេត្តាជួយបន្ធូរបន្ថយទោស ដល់រូបគាត់ ដើម្បីឆាប់បានវិលត្រឡប់ជួបជុំ ក្រុមគ្រួសាររបស់គាត់។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

×