Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! មួយ​កុម្ម៉ង់​ទិញ​វេ​លុយ​ឲ្យ​មុន ចុងក្រោយ​ចិញ្ចៀន២វង់ អត់​ឃើញ​ជិត១ឆ្នាំ រី​ឯ​ម្នាក់ទៀ​ត ទិញ​បាន​ដល់ដៃ បែរ​ក្រឡៃ ទើប​រក​​មុខឃើញ​ផ្អើល…

កាលពីយប់មិញនេះ (ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១) ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង គ្រាដែលស្រ្តីម្នាក់ និងបុរសម្នាក់ បានទៅដល់ទីតាំងផ្សារទួលសង្កែ ដើម្បីនាំខ្លួនអ្នកលក់គ្រឿងអលង្ការតាមអនឡាញឆបោកម្នាក់ មកដោះស្រាយគ្នា ២ករណីផ្សេងគ្នា ដែលករណីទី១- ទិញចិញ្ចៀនវេលុយឲ្យមុន អត់ប្រគល់របស់ឲ្យ អស់រយៈពេលចូល ៨ ខែ ហើយ និងមួយទៀត បានរបស់ដល់ដៃ តែបានកាឡៃទៅវិញ។

បើតាមប្រភពនៅកន្លែងកើតហេតុ ដែលបានដឹងសាច់រឿងនេះច្បាស់ បានប្រាប់ឲ្យដឹងថា ស្រ្តីជាជនម្នាក់ពាក់អាវក្រហម ស្លៀកខោខូវប៊យ គឺប្អូនរបស់គាត់បានកុម្ម៉ង់ទិញចិញ្ចៀនចំនួន២វង់ តម្លៃ ១៨០ ដុល្លារ ពីស្រ្តីស្លៀករ៉ូបឈុតលឿង ជាអាជីវករនៅផ្សារទួលសង្កែ និងជាអ្នកលក់គ្រឿងអលង្ការតាមអនឡាញ ដែលមានហ្វេសប៊ុកឈ្មោះ «ពិសី លក់គ្រឿងអលង្ការ»​ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែ នៅពេលដល់ថ្ងៃភ្ជាប់ពាក្យ ពុំឃើញចិញ្ចៀនផ្ញើមក ក៏ធ្វើការទាក់ទង តែទាក់ទងអត់ចូល ឡេះឡោះៗស្ងាត់រហូតមកទល់ពេលនេះ។

ដោយឡែក បុរសម្នាក់ពាក់អាវស គឺត្រូវបានដឹងថា គាត់ទើបតែកុម្ម៉ង់ទិញចិញ្ចៀនប្លាកទីនទឹក៥ តម្លៃ ២៩០ ដុល្លារ ពីស្រ្តីអ្នកលក់គ្រឿងអលង្ការខាងលើផងដែរ នៅក្នុងខែមករា ឆ្នាំ២០២២ នេះប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅពេលទទួលបាន បែរជាបានចិញ្ចៀនកាឡៃទៅវិញ។

តែទោះយ៉ាងណា គេក៏ពុំដឹងថា ករណីឆបោកបង្កការភ្ញាក់ផ្អើលនេះ ត្រូវបានដោះស្រាយគ្នាបញ្ចប់រឿង ឬយ៉ាងណានោះទេ ខណៈជំនួបរវាងអ្នកឆបោក និងជនរងគ្រោះ គឺមើលទៅហាក់ដូចជាពុំជជែកតាំងសរសៃ.កដាក់គ្នានោះទេ ហើយនៅទីបំផុត ស្រ្តីជាជនរងគ្រោះ ក៏បានដឹកដៃស្រ្តីឆបោកចូលក្នុងផ្សារបាត់ទៅ។

ជាមួយគ្នានេះផងដែរ មហាជនក៏បានជឿថា មិនមែនតែស្រ្តីនិងបុរសពីរនាក់នេះជាជនរងគ្រោះទេ គឺអាចនៅមានជនរងគ្រោះជាច្រើនទៀត ដែលបានចាញ់បោកស្រ្តីលក់គ្រឿងអលង្កការរូបនេះ។

តែទោះយ៉ាងណា មហាជនមួយមួយចំនួន ក៏បានស្តីបន្ទោសជនរងគ្រោះដាក់ឲ្យបែបនេះថា៖ «ភ្លេីណាស់ ទិញអីវ៉ាន់ថ្លៃៗតាមអនឡាញ អោយលុយគេមុន សមនឹងគេបោកហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×