Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​ផង! អ្នកដើរ​កាត់​ផ្លូវ​ផ្ទះ​ហ្នឹង បើ​អ្នកណា​ហ៊ាន​ទា.ត់​ទៀត ម្ចាស់​ឆ្កែ​នឹង​សម្លា.ប់​ចោល ព្រោះ​ឈឺចាប់​ជំនួស​ឆ្កែ​ពេក!

ដូចដែលមហាជនបានទទួលជ្រាបហើយ ទាក់ទងរឿងរ៉ាវដ៏ហួសចិត្តបំផុត ទាត់ឆ្កែក្លាយជារឿងធំឈ្លោះប្រកែកគ្នាបែកផ្សែង រវាងម្ចាស់ឆ្កែ និងអ្នកទាត់ជាប្តីប្រពន្ធមួយគូ ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។

ពិតណាស់ ក្រោយពីបានឃើញម្ចាស់ឆ្កែ ជាពិសេសនារីជាបងប្អូន២នាក់ បានស្រែកញ៉ែតៗសឹងចង់ស៊ីសាច់ ទៅកាន់ប្តីប្រពន្ធដែលទាត់ឆ្កែខ្លួន ព្រោះតែស្រឡាញ់ជ្រុលហួសពេក យកសត្វឆ្កែជាធំបែបនេះ ធ្វើឲ្យមហាជនក្នុងនោះសូម្បីតែអ្នកចិញ្ចឹមសត្វឆ្កែដែរ បានលើកឡើងថា ឆ្កែព្រលែងនៅទីសាធារណៈ តែមកព្រូសគំរាមរកខាំគេ គឺគេទាត់ គេវ៉ៃមិនខុសទេ។ ហេតុនេះ យើងជាម្ចាស់ឆ្កែ មិនគួរនៅហ៊ានប្រើសម្តីតតាំងញ៉ែតៗ ជាមួយអ្នកទាត់ឡើយ​និងអ្នកខ្លះទៀត សូម្បីថា បន់តែឲ្យអ្នកដើរវ៉ៃឆ្កែខ្លួនឲ្យងាប់ទេ ព្រោះឲ្យតែវាឃើញមនុស្សដើរតាមផ្លូវ គឺដឹងតែស្ទុះហេរកតែខាំ នាំឲ្យគេភ័យខ្លាចលោះព្រលឹងមិនស្ទើរនោះទេ…។

ដោយឡែក អ្វីដែលកាន់តែហួសចិត្តខ្លាំងបំផុតទៀតនោះ គឺថ្មីៗនេះ ស្រាប់ម្ចាស់ឆ្កែបានទូរស័ព្ទមកគំរាមសម្លាប់អ្នកសារព័ត៌មានយើង និងសូម្បីប្រើប្រាស់សម្តីដ៏អសុរសជាច្រើនដ៏គួរឲ្យហួសចិត្តបំផុត បន្ទាប់ពីនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ CEN បានលើកយើងរឿងនេះមកធ្វើការវែកញែកខុសនិងត្រូវ ហើយបានចាត់ទុកថា ម្ចាស់ឆ្កែបញ្ចេញកាយវិការបែបនេះ គឺមិនសមរម្យនោះទេ ព្រោះបើតាមច្បាប់ចិញ្ចឹមឆ្កែ គឺយើងជាម្ចាស់ជាខុសហើយ ដែលបណ្តែតបណ្តោយឲ្យឆ្កែរបស់ខ្លួនរួចចេញពីផ្ទះ ដេញព្រូសបង្កការភ័យខ្លាចដល់អ្នកដើរតាមផ្លូវបែបនេះ។

តាមរយៈសំឡេងខលមកគំរាម បុរសជាម្ចាស់ឆ្កែដ៏កំណាចរូបនេះ បានឲ្យអ្នកសារព័ត៌មានយើង ទៅកាន់ទីតាំងកើតហេតុផ្ទះរបស់ខ្លួន ហើយខ្លួននឹងបញ្ជាឆ្កែឲ្យព្រូសខាំ ហើយបើហ៊ានយកជើងទាត់ដូចប្តីប្រពន្ធនោះ គឺខ្លួននឹងអារ.កសម្លាប់ចោលតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×