ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម និង តម្កល់ទោស បុរសជាប់ចោទជនជាតិអាមេរិកម្នាក់ ជាប់គុក ៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរួមភេទ ជាមួយមួយកុមារាខ្មែរ ជាច្រើននាក់ និង ថតស្រា.ត និង រូបអាស.អាភាសរបស់ពួកគេ ដើម្បីចែកចាយ ប្រព្រឹត្ដនៅ ខេត្តសៀមរាប នៅក្នុងឆ្នាំ២០១៩ ។
យោងតាមដីកាតុលាការ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ REIDY JOHN PATRICK ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិអាមេរិក។

ជនជាប់ចោទជនជាតិអាមេរិករូបនេះ ត្រូវបានសាលាខេត្តដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៨ ឆ្នំា និង ពិន័យជាប្រាក់ ចំនួន ៤លានរៀល ដាក់ចូលក្នុងថវិកាជាតិ និង បង្កាប់ឱ្យគាត់ ត្រូវសងជំងឺចិត្តចំនួន ២០លានរៀល ទៅកុមារាកម្ពុជាម្នាក់ ដែលជាជនរងគ្រោះ។
ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ: ការទិញពេ.ស្យា.ចារកុមារ និង ការផលិត រូបភាពនិងសម្ភារៈអាស.អាភាសកុមារ តាមមាត្រា ៣៤ មាត្រា ៤១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្នូវភេទ។ និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅក្នង សង្គាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

