Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៥២២,២៤លានរៀលកាលពីថ្ងៃម្សិលមិញ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,៥២% នៅថ្ងៃអង្គារម្សិលមិញនេះ មកបិទត្រឹម​ ៤៧០,០១ ពិន្ទុ។

ភាគហ៊ុនចំនួន ៤ នៃទីផ្សារគោលរួមមាន PPAP, ABC, GTI, និង PPSP មានការកើនឡើងចំនួន ១២០, ៨០, ២០, និង ១០រៀលរៀងគ្នា។ ភាគហ៊ុនតែមួយប៉ុណ្ណោះគឺ  PAS ដែលមានការធ្លាក់ចុះចំនួន ២០រៀល មកបិទនៅថ្លៃ​ ១៣.២៨០ រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនចំនួន ២ ដែលរួមមាន PWSA, PEPC បានរក្សាតម្លៃថេរ។

ភាគហ៊ុន DBDE នៃទីផ្សារកំណើនបានកើនឡើងចំនួន ១០រៀល មកបិទនៅថ្លៃ ២.៣១០ រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៥២២,២៤លានរៀល និងតម្លៃជួញដូរសរុបនៃទីផ្សារកំណើនមានចំនួន ៨,៩២ លានរៀល។ តម្លៃជួញដូរសរុបនៃទីផ្សារពីរមានចំនួន ៥៣១,១៧ លានរៀល៕

×