ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាអន្តរជាតិផ្នែកប្រតិបត្តិការ ទីប្រឹក្សាអន្តរជាតិផ្នែកដីធ្លី និងទីប្រឹក្សាជាន់ខ្ពស់ថ្នាក់ជាតិ ផ្នែកកិច្ចការជនជាតិដើមភាគតិច។ គម្រោង គឺដើម្បីផ្ដល់កម្មសិទ្ធិកាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋា រចនាសម្ព័ន្ធសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ដល់កសិករខ្នាតតួច ដែលស្ថិតនៅក្នុងសហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីដីសហគមន៍រួច និងដីសម្បទានសង្គមកិច្ចរបស់គម្រោង ក៏ដូចជាដើម្បីធ្វើផែនការប្រើប្រាស់ដី នៅក្នុងឃុំនៅក្នុងប្រទេសកម្ពុជា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ទាំងអស់ឱ្យបានជ្រាបថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) កំពុងជ្រើសរើសទីប្រឹក្សាអន្តរជាតិផ្នែកប្រតិបត្តិការ ទីប្រឹក្សាអន្តរជាតិផ្នែកដីធ្លី ទីប្រឹក្សាជាន់ខ្ពស់ថ្នាក់ជាតិផ្នែកកិច្ចការ ជនជាតិដើមភាគតិចសម្រាប់តម្រោង LASED III ។

គោលបំណងអភិវឌ្ឍន៍គម្រោង គឺដើម្បីផ្ដល់កម្មសិទ្ធិកាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋា រចនាសម្ព័ន្ធសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ដល់កសិករខ្នាតតួច ដែលស្ថិតនៅក្នុងសហគមន៍ជនជាតិដើម ភាគតិចដែលបានចុះបញ្ជីដីសហគមន៍រួច និងដីសម្បទានសង្គមកិច្ចរបស់គម្រោង ក៏ដូចជាដើម្បីធ្វើផែនការប្រើប្រាស់ដី នៅក្នុងឃុំនៅក្នុងប្រទេសកម្ពុជា។ តម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រ សកម្មភាពទាំងឡាយដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ចំនួន ៧ ទីតាំង របស់គម្រោង LASED II និងផ្តល់ការអភិវឌ្ឍលើដីសម្បទានសង្គមកិច្ចចំនួន ១២ ទីតាំង, សហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជី ដីសមូហភាពរួច ចំនួន ៣៣ សហគមន៍, ការរៀបចំចុះបញ្ជីដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ចំនួន ១៥សហគមន៍ និងការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ ចំនួន ៤៥០ឃុំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






