Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​១​ខែ​នៃ​ការ​តវ៉ា​ ​កម្មករ​និ​យោ​ជិត ​នៅក្បែរ​ណា​ហ្គាវើ​ល​ដ៍​ , មេខ្លោងដឹកនាំបាតុ.កម្មខុសច្បាប់ ចំនួន ២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន

ភ្នំពេញ ៖ រយៈពេល១​ខែ​ ​ចាប់តាំង​ពី​កម្មករ​ន​យោ​ជិត​នៃ​សហភាព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​និង​តវ៉ា​ជា​រៀងរាល់ថ្ងៃ​ ​នៅក្បែរ​ណា​ហ្គាវើ​ល​ដ៍​។​ ​កម្មករ​និយោ​ជិត​ ​បន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​ដែល​ភាគច្រើន​ជា​សមាជិក​និង​អ្នកដឹកនាំ​សហជីព​នៅ​ក្នុង​កា​ស៊ី​ណូ ​ក៏ដូចជា​ប្រឆាំង​នឹង​ការ​ផ្ដល់​កញ្ចប់​សំណង​មិន​សមរម្យ​ ​សម្រាប់​និយោជិត​ដែល​បាន​ធ្វើការ​នៅ​ទីនោះ​យូរឆ្នាំ​មក​ហើយ​ ​និង​បញ្ហា​ផ្សេងៗ​ទៀត​។

​ក្នុងរយៈពេល​មួយ​ខែ​ដែល​ចាប់ផ្ដើម​មាន​កូដកម្ម​ សមត្ថកិច្ចបាន​ឃាត់​និង​ចាប់ខ្លួន​សមាជិក​ ​អ្នកដឹកនាំ​ ​និង​សកម្មជន​សហជីព​សរុប​ចំនួន​ ​២​៩​នាក់​ ​។​ ​អ្នក​ទាំងនោះ​ចំនួន​៩​នាក់​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះ.ញង់​ ​ដោយមាន​៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​ក្នុង​នោះ​រួម​មាន​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ ​និង​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​ដែល​ជា​លេខាធិការ​សហជីព​ ។

មេខ្លោងដឹកនាំបាតុ.កម្មខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន ២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន បណ្តោះអាសន្នដាក់ពន្ធនាគារព្រៃស និងម្នាក់ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ។ មេខ្លោងដឹកនាំបាតុ.កម្មខុសច្បាប់ទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាតុលាការ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

មេខ្លោងដែលចាប់ខ្លួនរួមមានៈ ១. ឈ្មោះ ឈឹម ស៊ីថរ ខណៈកំពុងដឹកនាំបាតុកម្មខុសច្បាប់ , ២. ឈ្មោះ សុខ ណារិទ្ធ និងទី៣. ឈ្មោះ សុខ គង្គា ពាក់ព័ន្ធការញុះ.ញង់បង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពោលគឺដឹកនាំអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើបាតុ.កម្មដោយខុសច្បាប់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ី រិន្ទ បានមានប្រសាសន៍ប្រាប់ CEN នៅមុននេះបន្តថា ១. ឈ្មោះ សុខ ណារិទ្ធ ត្រូវបានចោទពីបទ: ញុះ.ញង់បង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១។ ២. ឈ្មោះ ឈឹម ស៊ីថរ ត្រូវបានចោទពីបទ: ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានឃុំខ្លួន បណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២។ ៣.ឈ្មោះ សុខ គង្គា ត្រូវបានចោទ ពីបទ: ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៩៤ និងមាត្រា ៤៩៥ និងត្រូវបានដាក់ក្រោមការត្រួតតាមផ្លូវតុលាការ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន ៩នាក់ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ររបស់លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿង ដែលមានជនសង្ស័យចំនួន ៩នាក់ មានដូចជាៈ ១. ឈឹម ស៊ីថរ ២. រី សុវណ្ណឌី ៣. សុន ស្រីពេជ្រ ៤. ហៃ សុភាព ៥. ឃ្លាំង សុបិន្ត ៦. ទូច សិរីមាស ៧. ឈឹម សុខន ៨. សុខ ណារិន និង៩. សុខ គង្គា ព្រមទាំងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងអង្គហេតុញុះ.ញង់បំផុសបំផុលក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលត្រូវបានបណ្តេញចេញឲ្យធ្វើសកម្មភាព បង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឲ្យមានអសន្តិសុខដល់សង្គម។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងរួចមកអំពើ ដែលបានប្រព្រឹត្តខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រាណ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ “ញុះ.ញង់បង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

សមត្ថកិច្ចបានបញ្ជូនខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន ៦ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ដើម្បីឲ្យព្រះរាជអាជ្ញានិងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។ មេដឹកនាំបាតុកម្មខុសច្បាប់ទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានដឹកនាំបាតុ.កម្មខុសច្បាប់ និងបានបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

មនុស្សទាំង ៦នាក់រួមមាន ៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីព ២. អ្នកស្រី ឃ្លាំង សុបិន្ត អីប្រឹក្សាជាន់ខ្ពស់ ,ហិរញ្ញិកសហជីព( អ្នកកាន់លុយចំណាយ សហជីព) ៣. អ្នកស្រី ហៃ សុភាព (តំណាងក្រុមអ្នកចរចា) ៤. កញ្ញា សុន ស្រីពេជ្រ (តំណាងក្រុមអ្នកចរចា)៥. អ្នកស្រី រី សុវណ្ណឌី ( តំណាងក្រុមអ្នកចរចា) និង៦. អ្នកស្រី ទូច សិរីមាស ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ អ្នកទាំង ៦ នាក់ ត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០២១។

ចំណែកមនុស្ស ៣នាក់ទៀត រួមមានៈ ១. ឈ្មោះ រិន ផល្លា ២. ឈ្មោះ អេង ស្រីបូ និងទី៣. ឈ្មោះ ស៊ុន ស្រីមុំ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍បញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល សរុបចំនួន ៩នាក់ ដោយក្នុងនោះមនុស្សចំនួន ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងមនុស្សចំនួន ៣នាក់បានធ្វើការអប់រំ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូប ពីបទបានរៀបចំបាតុ.កម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។

ការធ្វើបាតុកម្មតវ៉ានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត មានអង្គការក្រៅស្រុកនិងក្នុងស្រុកមួយចំនួន បានជួយឧបត្ថម្ភជាសាច់ប្រាក់ រាប់សិបម៉ឺនដុល្លារ ដើម្បីធ្វើសកម្មភាពនៃការធ្វើបាតុ.កម្មបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងអសន្តិសុខសង្គម។
នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញនិងតំណាងអយ្យកាសាលាដំបូង
រាជធានីភ្នំពេញក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២២ នេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការធ្វើបាតុកម្ម តវ៉ានៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីតនេះ ដោយកម្លាំងមានសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធ នៃការដឹកនាំក្រុមធ្វើបាតុកម្មនេះចំនួន៩នាក់ ក្នុងនោះ៦នាក់ត្រូវបានបញ្ជូន ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តទោសទៅតាមច្បាប់។
លោកបញ្ជាក់ផងដែរថា ការធ្វើបាតុកម្មតវ៉ានេះ ដឹកនាំដោយលោកស្រីឈឹម ស៊ីថរ ជាប្រធាននិងមានសកម្មជនដឹកនាំពីរនាក់ទៀត គឺលោកឈ្មោះ សុខ គង្គានិងលោកឈ្មោះ សុខ ណារិទ្ធ ។

លោកឧត្តមសេនីយ៍ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាននេះផងដែរថា ការធ្វើបាតុកម្មនេះ គឺពិតជាមានការជួយជ្រោមជ្រែង ជាហិរញ្ញវត្ថុពីអង្គការក្រៅរដ្ឋាភិបាលមួយនៅក្រៅស្រុក និងអង្គការក្នុងស្រុកចំនួនពីរ ដោយបានឧបត្ថម្ភជាថវិកាជា បន្តបន្ទាប់ រហូតដល់រាប់សិបម៉ឺនដុល្លារ ដើម្បីរៀបចំឲ្យមានជាសកម្មភាពការធ្វើបាតុកម្មតវ៉ានៅមុខ ក្រុមហ៊ុនណាហ្គាវើលនេះ ។ គោលបំណងគឺធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងធ្វើឲ្យមានអសន្តិសុខនៅក្នុងសង្គម។ ពួកគេ ញុះញ៉ុងធ្វើយ៉ាងណា ឲ្យមានហិង្សា ជាមួយអាជ្ញាធរនិងកងកម្លាំង ដើម្បីទទួលនូវភាពចំណេញរបស់ពួកគេ។

លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅក្នុងសន្និសីទកាសែតនេះថា សមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើទូរស័ព្ទ និងទៅលើកុំព្យូទ័រ ដោយឃើញមានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងមានអង្គការចំនួន៣ ដោយមួយគឺនៅក្រៅប្រទេស និង២ទៀត នៅក្នុងស្រុក បានឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារ សម្រាប់គាំទ្រដល់ការធ្វើបាតុកម្មខុសច្បាប់នេះទេ។

លោកបានអះអាងថា សមត្ថកិច្ចបានចាប់ភស្តុតាងតាមរយៈការផ្ទេរ តាមធនាគារដោយថវិកាទាំងនោះ ត្រូវបានអង្គការចាត់តាំងទម្លាក់មកឱ្យមេក្រុមបាតុករទាំងនោះ តាមដំណាក់កាល ដើម្បីធ្វើបាតុកម្ម ហើយក្នុងការបញ្ជូនលុយដើម្បីឲ្យធ្វើបាតុកម្មនេះទៀតសោត គឺមានការទំលាក់ទៅឱ្យមនុស្សម្នាក់ ហើយមនុស្សម្នាក់នោះ បានផ្ទេរបន្តចេញទៅឲ្យមេដឹកនាំបាតុកម្មផ្ទាល់គឺកញ្ញា ឈឹម ស៊ីថរ តែម្តង។
លោកបញ្ជាក់ថា៖ «លុយដែលយើងធ្វើការស៊ើបអង្កេតគឺការរកឃើញថា មានចំនួនរាប់ម៉ឺនដុល្លារ»។

លោកសេង ហៀង តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនពាក់ព័ន្ធទាំង៩នាក់នោះ គឺយើងបានធ្វើការឆែកឆេរ នៅទីស្នាក់ការ ជាមួយនឹងការសាកសួរចម្លើយជនជាប់ចោទ ឃើញថា បានពាក់ព័ន្ធនឹងការធ្វើបាតុកម្មដោយខុសច្បាស់។ យើងបានយកវត្ថុតាងចេញពីទូរសព្ទដៃ ចេញពីកុំព្យូទ័រ រកឃើញទឹកប្រាក់រាប់សិបម៉ឺនដុល្លារ ដែលអង្គការក្រៅប្រទេសនិងអង្គការក្នុងស្រុក បានផ្ដល់ជូនដល់ក្រុមធ្វើបាតុកម្ម តវ៉ានេះ ដែលជាវត្ថុតាងដែលអាចដាក់បន្ទុកជនសង្ស័យទាំងនេះបាន ។

លោកបញ្ជាក់ថា ការផ្ដល់ជំនួយសម្រាប់ធ្វើការអភិវឌ្ឍន៍គឺជាជំនួយដែលស្របច្បាប់ តែការផ្ដល់ជំនួយជាលក្ខណៈរៀបចំ ឲ្យការមានការធ្វើបាតុកម្មតវ៉ាធ្វើឲ្យមានបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បង្កអសន្តិសុខសង្គមជាជំនួយដែលខុសច្បាប់។ ដូច្នេះលោក សូមធ្វើការអំពាវនាវអោយបងប្អូន ដែលកំពុងធ្វើការតវ៉ាសូម កុំចាញ់បោក មេដឹកនាំបាតុកម្មតវ៉ានេះ ។ បងប្អូនគួរតែស្ដាប់ការណែនាំ របស់អាជ្ញាធរក៏ដូចជា ក្រសួងពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយទៅតាមនីតិវិធីនៃច្បាប់។

លោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ថវិកាដែលបានផ្តល់ពីក្រៅប្រទេសមកនេះ មិនមែនមានតែមួយលើកនោះទេ។ លោកបានបញ្ជាក់ថា មានការឧបត្ថម្ភប្រាក់ជាច្រើនលើក ដែលភស្តុតាងទាំងនេះត្រូវបានរកឃើញនៅក្នុង Laptop របស់ក្រុមចលនាបាតុកម្មខុសច្បាប់ ដោយក្នុងនោះមានលើកទី១ ចំនួន៥ពាន់ដុល្លារ លើកទី២ ចំនួន៥ពាន់ដុល្លារ និងលើកទី៣ ចំនួន៥ពាន់ដុល្លារ ហើយមានចំនួនច្រើនជាងនេះថែមទៀត។

ការធ្វើបាតុកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសអន្លាយរយៈពេលច្រើនថ្ងៃមកហើយ បន្ទាប់ពីកម្មករដែលបានបញ្ឈប់ពីការងារទាមទារ ឱ្យមានការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ និងលក្ខខណ្ឌមួយចំនួនទៀត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការធ្វើបាតុកម្មបានរីករាលដាល និងកាន់តែខុសច្បាប់ ក្រោយពេលមានការចូលរួមញុះញង់ និងមានការចាត់តាំង ខណៈដែលក្រសួងការងារ និងរដ្ឋបាលរាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួលច្រើនលើកក៏ដោយ។

លោកសាន សុខសីហា ក៏បានបញ្ជាក់បន្ថែមផងដែរថា សូមបងប្អូនទាំងអស់បញ្ឈប់ នូវការធ្វើបាតុកម្មតវ៉ាដោយខុសច្បាប់នេះ និងប្តូរមក ជាការចូលរួមដោះស្រាយ ជាមួយនឹងអាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធ ដើម្បីយើងបានផលប្រយោជន៍ទាំងសងខាង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លីរក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×