Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល បង្វិលសំណុំរឿង អតីតមន្ត្រីយោធាផ្កាយ២ សូយ ចាន់សឿន ទៅកាន់តុលាការឧទ្ធរណ៍ ដើម្បីជំនុំជម្រះឡើងវិញ ពាក់ព័ន្ធបទប្រើអំពើហិ.ង្សាទៅលើ អ្នកកាន់កា.ប់ អចលនវត្ថុ ដោយសុចរិត!!

ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការប្រកាសសាលដីកា លើបណ្តឹងសាទុក្ខ របស់បុរសជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ដែលត្រូវបានតុលាការដំបូងខេត្តកណ្ដាលចោទប្រកាន់ ជាប់ពាក់ព័ន្ធអំពីបទប្រើអំពើហិ.ង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុ ដោយសុចរិត , និងបទ បរិហារកេរ្តិ៍ ជាសាធារណៈ ប្រព្រឹត្តនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីអំឡុង ឆ្នាំ២០១៩ ។

តុលាការកំពូល បានសម្រេចបង្វិលសំណុំរឿងក្តីរបស់ពួកគេនេះ ទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីជំនុំជម្រះសាជាថ្មី ពីព្រោះ នៅមានចំណុចមិនប្រក្រតី និងសង្ស័យជាច្រើន ដែលតុលាការថ្នាក់ទាប មិនទាន់ដោះស្រាយ។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សានុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ អអតីតមន្ត្រីផ្កាយ ២ មានទីលំនៅផ្ទះលេខ ៣១០ អឺ ០ មហាវិថីព្រះមុនីវង្សក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រារាជធានីភ្នំពេញ ត្រូវបានជាប់ចោទពីបទ ប្រើអំពើហិ.ង្សាទៅលើ អ្នកកាន់កា.ប់ អចលនវត្ថុ ដោយសុចរិត , និង បទបរិហារកេរ្តិ៍ ជាសាធារណៈ ។

ជនជាប់ចោទត្រូវបានប្តឹងដោយ ភាគីដើមបណ្ដឹងឈ្មោះ ឈ្មោះ កើត ខេង ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ ជាអាជីវករនៅរាជធានីភ្នំពេញ ។

ជនជាប់ចោទ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និង បច្ចុប្បន្ននេះ កំពុងតែឃុំខ្លួន ទៅពន្ធនាគារខេត្តកំពង់ស្ពឺ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×